តាកែវ ៖ កំលាំងជំនាញ អធិការដ្ឋាននគរបាល ស្រុក ចុះល្បាតមូលដ្ឋាន បានឃាត់ខ្លួនមុខសញ្ញា មេខ្យល់ នាំចូល ជនជាតិវៀតណាម ខុសច្បាប់ មកកម្ពុជា ចំនួន ០៣នាក់ បន្ថែម ទៀត ។
ជនសង្ស័យទាំង៣នាក់នេះ ទី១ ឈ្មោះ សាំង លុច ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅ ភូមិ កំពង់ ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្ត តាកែវ ។ទី២ ឈ្មោះ ហួត សុខរ៉ាវី អាយុ ២២ឆ្នាំ ភេទ ប្រុស រស់នៅ ភូមិ កំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្ត តាកែវ និងទី ៣ ឈ្មោះ ឡា ឆានី ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅ ភូមិ ថ្មី បីដុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្ត តាកែវ ឃាត់ ខ្លួន បាន នៅចំណុច ភូមិ សាស្ត្រ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្ត តាកែវ ។
ក្រោយ ពី ឃាត់ខ្លួនមុនសញ្ញានាំចូលជនជាតិ វៀតណាម ខុសច្បាប់ មកកម្ពុជា កម្លាំង ជំនាញ អធិការ ដ្ឋាននគរបាល ស្រុក បូរីជលសារ សហការជាមួយ កម្លាំងជំនាញស្នងការ ដ្ឋាននគរបាល ខេត្តតាកែវ បានកសាងសំណុំរឿងតាមនិតិវិធី ៕


