សារព័ត៌មានរ៉យទ័រ៖ IRGC បង្កើតក្រុមសម្ងាត់នៅអ៊ីរ៉ាក់ ដើម្បីធ្វើការវាយប្រហារដោយយានដ្រូនលើរដ្ឋឈូងសមុទ្រ

2026/06/20 12:00:08 am        51

ប្រភពព័ត៌មានអ៊ីរ៉ាក់ចំនួន ៨ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានបង្កើតក្រុមសម្ងាត់ថ្មី នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីធ្វើការវាយប្រហារលើប្រទេសឈូងសមុទ្រ ដែលផ្តល់ទីតាំងសម្រាប់កងកម្លាំងអាមេរិក ដោយមិនប្រើបណ្តាញកងជីវពលដែលបានបង្កើតឡើង ដើម្បីគេចពីប្រព័ន្ធតាមដាន។

ប្រភពព័ត៌មានបីក្នុងចំណោមប្រភពទាំងនោះ បាននិយាយថា ក្រុមបីឬបួន ដែលក្រុមនីមួយៗមានយុទ្ធជនមូស្លីមស៊ីអ៊ីតអ៊ីរ៉ាក់ចំនួនប្រហែល ១០ នាក់ បានបើកការវាយប្រហារយ៉ាងហោចណាស់ ៧លើក ពីទីតាំងវាលខ្សាច់ក្បែរទីក្រុងភាគខាងត្បូងនៃទីក្រុង Basra និង Samawa ប្រឆាំងនឹងទីតាំងនានា នៅក្នុងប្រទេសកូវ៉ែត អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចន្លោះថ្ងៃទី ២០ ខែមេសា ដល់ថ្ងៃទី ១៧ ខែឧសភា។

សមាជិកមួយចំនួនរបស់ពួកគេត្រូវបានដកចេញពីក្រុមតស៊ូឥស្លាមនៅអ៊ីរ៉ាក់ ដែលជាក្រុមឆត្រនៃក្រុមស៊ីអ៊ីតដែលមានយុទ្ធជនរាប់ពាន់នាក់។ ប៉ុន្តែក្រុមថ្មីទាំងនេះ ធ្វើប្រតិបត្តិការនៅខាងក្រៅរចនាសម្ព័ន្ធបញ្ជាការរបស់ខ្លួន ដោយរាយការណ៍ដោយផ្ទាល់ទៅ IRGC។ នេះបើយោងតាមប្រភពព័ត៌មាន ដែលរួមមានមន្ត្រីយោធាអ៊ីរ៉ាក់ពីរនាក់ មន្ត្រីសន្តិសុខម្នាក់ទៀត និងមេបញ្ជាការកងជីវពលក្នុងស្រុកចំនួន ៥នាក់។

មេបញ្ជាការកងជីវពលទាំង ៥រូប បាននិយាយថា ការបង្កើតក្រុមថ្មីរបស់អ៊ីរ៉ាក់ ដែលមិនធ្លាប់មានរបាយការណ៍ពីមុនមក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ IRGC ដែលមានគោលបំណងរក្សាសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការដាក់ពង្រាយកម្លាំងនៅទូទាំងតំបន់ នៅពេលដែលក្រុមតំណាងប្រដាប់អាវុធរបស់ខ្លួនត្រូវបានកាត់បន្ថយយ៉ាងច្រើន ហើយធនធានយោធា និងសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានបំផ្លាញ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        258
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        300
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        279

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm