សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”

2026/06/20 12:02:21 am        101

(ភ្នំពេញ)៖ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គុំទូលថ្វាយនូវសារលិខិតអបអរសាទរ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជា​ទី​​គោរព​​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គត្រូវបានសហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហា​សន្និ​បា​ត​កាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ (OB-PS) ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថ្ងៃទី១៤-១៩ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

សារលិខិតអបអរសាទរមានខ្លឹមសារទាំងស្រុងថា៖ «ខ្ញុំម្ចាស់ និងទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល ព្រមទាំង​មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទ​ក្រហម​កម្ពុជានៅទូទាំងប្រទេស មានសេចក្តីរំភើប​រីករាយ​ឥត​ឧបមា សូម​ព្រះ​បរមរាជានុញ្ញាតសម្តែងនូវអំណរសាទរយ៉ាងក្រៃលែង ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវ​ររា​ជ​​​​​មា​តា​ជាតិខ្មែរ ជា​ទី​​គោរព​​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គត្រូវបានសហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហា​សន្និ​បា​ត​កាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ (OB-PS) ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថ្ងៃទី១៤-១៩ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ការទទួលបាននូវ “ពានសមាជិកភាពកិត្តិយសជើងឯក” នាពេលនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំង​ពីព្រះរាជសកម្ម​ភា​ព​​ដ៏ឧត្តុង្គឧត្តម និងព្រះរាជហឫទ័យលះបង់ដ៏ធំធេងរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ទី​​គោរព​​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេស ព្រះរាជសកម្ម​ភា​ព​​របស់ព្រះអង្គ​បានធ្វើឱ្យ​ព្រះរាជ​​កិត្តិ​នាម​កាន់តែល្បីរន្ទឺ​សុស​សា​យ ស្ញប់ស្ញែង ពោរពេញទៅ​ដោយ​សេច​ក្តី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ពី​ប្រជារាស្ត្រ​កម្ពុ​ជា និងធ្វើឱ្យ​ព្រះរាជាណា​ចក្រ​កម្ពុជា មានមោទនភាព​ជាទីបំផុត ទទួល​បាន​នូវមហា​កិត្តិយសធំធេង​នៅលើឆាកជាតិ និង​អន្តរ​ជា​តិ​​។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទ​ក្រហម​កម្ពុជា​សូមព្រះ​បរមរាជានុញ្ញាត​លំឱនកាយលើកហត្ថ​ប្រណម្យបួងសួង​​ដល់​គុណ​​​​​​​​​​​​ព្រះ​​​រតន​​ត្រ័យ កែវទាំងបី សូម​មេត្តា​ប្រសិទ្ធពរជ័យ បវរមហា​ប្រសើរថ្លៃថ្លា ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររា​ជ​មាតា​ជាតិខ្មែរ ជាទីគោរ​ព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមាន​ព្រះរាជ​សុខភាពល្អពេញបរិបូរណ៍ ព្រះកាយពល​មាំមួន ព្រះបញ្ញាញា​ណ​ភ្លឺថ្លាវាងវៃ និង​មានព្រះជន្មាយុ​យឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ជាមហាម្លប់​ដ៏ត្រជា​ក់​ត្រជំសម្រាប់​ប្រជា​រាស្ត្រ​កម្ពុជា ជាកូន ចៅ ចៅទួតរបស់ព្រះអង្គជ្រកកោន តរៀងទៅ។»

ខាងក្រោមនេះជាសារលិខិតអបអរសាទររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជា​ទី​​គោរព​​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត៖



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        116
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        227
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm