លោក Macron៖ យុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល នៅមជ្ឈិមបូព៌ា ប្រឈម​ធ្វើ​ឲ្យ​អំពើហិង្សារាលដាល

2026/06/20 12:07:35 am        49

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) បាន​ឲ្យដឹង​ថា យុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល នៅប្រទេស​លីបង់ តំបន់ហ្កាហ្សា និងតំបន់ West Bank គឺដើរ​បញ្ច្រាសផលប្រយោជន៍ផ្ទាល់ខ្លួន ព្រោះវាបង្ក​ឲ្យ​មានការមិន​ពេញ​ចិត្ត និងអំពើហិង្សា។

លោក Macron បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ France 2 ថា ប្រធានាធិបតីអាមេរិក លោក Donald Trump គឺត្រឹម​ត្រូវ ដែល​អំពាវនាវឲ្យ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu «បង្ហាញស្មារតីទទួលខុសត្រូវ»។ លោកបានសង្កត់ធ្ងន់ថា សន្តិសុខរបស់អ៊ីស្រាអែល «មិនអាចធានាបានដោយការដណ្ដើម​កាន់​កាប់​ដែន​ដីអ្នក​ជិតខាងនោះទេ»។

លោកបានបន្ត​ថា៖ «យុទ្ធសាស្ត្រដែល (លោក Netanyahu) បន្តអនុវត្ត នៅតំបន់​ហ្កាហ្សា តំបន់ West Bank និងនៅភាគខាងត្បូងនៃ​ប្រទេសលីបង់ គឺផ្ទុយពីផលប្រយោជន៍របស់អ៊ីស្រាអែលរយៈពេលវែង ពីព្រោះវាបង្ក​ឲ្យមានការមិន​ពេញ​ចិត្ត និងអំពើហិង្សាក្នុងចំណោមប្រជាជនទាំងអស់នៅក្នុងតំបន់»។

ជាមួយ​គ្នា​នេះ លោក Macron បានបញ្ជាក់ជាថ្មីម្តងទៀត អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់ដែលទើបចុះហត្ថលេខាថ្មីៗ សម្រាប់ប្រទេសលីបង់។ ហើយ​លោកបានកត់សម្គាល់ថា៖ «យើងនឹងប្រមូលផ្តុំសហគមន៍អន្តរជាតិយ៉ាងឆាប់រហ័ស ដើម្បីជួយកងទ័ពលីបង់ឲ្យ​ទទួលបានការគ្រប់គ្រងដែន​ដីរបស់ខ្លួនឡើងវិញ»។

លើសពី​នេះ​ទៀត លោក Macron បានគូសបញ្ជាក់បន្ថែមទៀតថា សង្គ្រាមអ៊ីរ៉ង់មិនទាន់ចប់ទាំងស្រុងនៅឡើយទេ ទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយ ខណៈពេលដែលបានបញ្ជាក់ជាថ្មីថា បានចូលដល់ដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ និងការសន្ទនា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        62
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        59
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm