រលក​រញ្ជួយជាង ៨.៣០០ដង​ ត្រូវបានកត់ត្រា ក្រោយ​​រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅកោះ​ Mindanao

2026/06/20 12:14:47 am        38

អ្នកជំនាញរញ្ជួយដីរដ្ឋ នៅថ្ងៃសុក្រ (ទី១៩ ខែមិថុនា ឆ្នាំ២០២៦) បាន​ឲ្យ​ដឹង​ថា រលក​រញ្ជួយ ឬរញ្ជួយ​ដី​តូច​ៗ​បន្ថែមសរុបចំនួន ៨.៣៨១ដង​ ត្រូវបានកត់ត្រា ចាប់តាំងពីមាន​រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅឆ្នេរសមុទ្រទីក្រុង​​ Maasim របស់​ខេត្ត​ Sarangani នៅកោះ Mindanao កាលពីថ្ងៃទី៨ ខែមិថុនា។

នៅក្នុងការ​ធ្វើ​បច្ចុប្បន្នភាព​ថ្មីដែលចេញផ្សាយនៅម៉ោង ៥ព្រឹកម៉ោង (ម៉ោង​ក្នុងស្រុក) នា​ថ្ងៃទី១៩ ខែមិថុនានេះ​ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (Phivolcs) បានឲ្យ​ដឹង​ថា រលក​រញ្ជួយបន្ថែមចំនួន ២.០៤០ដង​ ត្រូវបានកត់ត្រា ខណៈដែល ៩០ដង​ផ្សេង​ទៀត​ ត្រូវបានរាយការណ៍តាម​រយៈ​ការ​មាន​អារម្មណ៍ដឹង​ពី​អ្នក​ស្រុក​។

Phivolcs បានឲ្យ​ដឹង​ទៀត​ថា រលក​រញ្ជួយ មានកម្រិត​ចាប់ពី ១,២ ដល់ ៦,៤រ៉ិច​ទ័រ​។ ទិន្នន័យរបស់ Phivolcs បានបង្ហាញថា សកម្មភាពរញ្ជួយដីតូចៗ​ជាបន្តបន្ទាប់ ជាទូទៅបានធ្លាក់ចុះចាប់តាំងពីមាន​រញ្ជួយដីធំ​ ដោយព្រឹត្តិការណ៍ដែលបានកត់ត្រាប្រចាំថ្ងៃ បានធ្លាក់ចុះពី ១.០៨៣ដង​ ក្នុងអំឡុងតាម​ដាន​លើកដំបូង ចន្លោះ​ថ្ងៃទី៨​ និងទី​៩​ ខែមិថុនា មកត្រឹម ៥១៦​ដង​ ចន្លោះ​ថ្ងៃទី១៨​ និងទី១៩​ ខែមិថុនា។

Phivolcs មុននេះបានបញ្ជាក់​ថា រលក​រញ្ជួយជាបន្តបន្ទាប់ដែលកើត​ឡើងដោយសារការរញ្ជួយដ៏ខ្លាំងក្លានេះ អាចបន្តរយៈពេលជាច្រើនសប្តាហ៍ ឬរហូតដល់មួយខែ។

គួរបញ្ជាក់​ថា របាយការណ៍ពី​ក្រុមប្រឹក្សាជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ (NDRRMC) របស់ប្រទេសហ្វីលីពីន កាល​ពី​ថ្ងៃទី១៨ ខែមិថុនា បាន​ឲ្យដឹង​ថា មនុស្សយ៉ាងហោចណាស់ ៧៨នាក់ បានបាត់បង់ជីវិត​ ហើយ​ ៣០នាក់ទៀតកំពុងបាត់ខ្លួន ខណៈ​ប្រមាណ​ជា​​ ១,៥លាន​នាក់​ រង​ប៉ះពាល់​ បន្ទាប់ពីមាន​គ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅ​ភាគខាងត្បូងហ្វីលីពីន កាលពីថ្ងៃទី៨ ខែមិថុនា៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        5
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm