សន្តិសុខជាតិកំពូលអ៊ីរ៉ង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អាជ្ញាធរច្រកសមុទ្រតំបន់ឈូងសមុទ្រពែរ្ស នឹងចាត់វិធានការ ដើម្បីចេញការអនុញ្ញាតឲ្យបានលឿនចំពោះនាវាដែលកំពុងរង់ចាំធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ស្របពេលដែលអនុស្សរណៈយោគយល់ត្រូវបានចុះហត្ថលេខារវាងទីក្រុងតេអេរ៉ង៉ និងទីក្រុងវ៉ាស៊ីនតោន ។
សេចក្តីថ្លែងការណ៍ដែលបានចុះផ្សាយដោយសារព័ត៌មានរដ្ឋ បន្តថា វិធានការលើការបោសសម្អាតមីន នឹងអនុវត្តក្រោមអនុស្សរណៈយោគយល់ទីក្រុងអ៊ីស្លាម៉ាបាដ បើទោះបីជានាវាត្រូវបានណែនាំឲ្យធ្វើដំណើរតាមផ្លូវ និងពេលវេលាកំណត់ដោយអាជ្ញាធរក៏ដោយ ។
សេចក្តីថ្លែងការណ៍នេះ បានចេញ រយៈពេល ១ថ្ងៃ ក្រោយប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះរយៈពេលជិត ៤ខែរបស់ពួកគេ ។
ឯកសារនៃកិច្ចព្រមព្រៀង បង្ហាញថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានប្តេជ្ញាចិត្តចរចាកិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រ ក្នុងរយៈពេល ៦០ថ្ងៃ ៕

