ប្រធាន​ផ្នែក​ជំនួយ​របស់ UN ទាមទារ​ឲ្យផ្ដល់​​ «ភាពថ្លៃថ្នូរ» ដល់​​អ្នក​ស្រុកតំបន់​​ហ្កាហ្សា

2026/06/20 12:30:25 am        52

កាលពីថ្ងៃ​ព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) ប្រធានផ្នែកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ប្រជាជនដែលរស់នៅក្នុងតំបន់ហ្កាហ្សា សមនឹងទទួលបាន «សេចក្តីថ្លៃថ្នូរ» របស់ពួកគេឡើងវិញ ជាជាងគ្រាន់តែជា​ការ​រស់រាន​មាន​ជីវិតពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​​ ខណៈលោកបានរិះគន់ការរារាំងរបស់អ៊ីស្រាអែលដល់​ការចែកចាយជំនួយមនុស្សធម៌។

លោក Tom Fletcher ដែលបាន​​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) បាន​ទទួលស្គាល់ថា លំហូរ​ជំនួយ​បាន​ប្រសើរឡើង​ ចាប់តាំងពី​បទឈប់បាញ់​រវាង​អ៊ីស្រាអែល និង​ហាម៉ាស​ បាន​ចូលជាធរមាន​កាលពី​ថ្ងៃទី១០​ ខែតុលាឆ្នាំមុន​ ដោយ​មាន​រថយន្ត​ដឹកជញ្ជូន​ជាមធ្យម ១០០គ្រឿង​​ ចូល​ទៅក្នុង​ដែន​ដី​ប៉ាឡេស្ទីន​ជា​រៀងរាល់ថ្ងៃ។

ប៉ុន្តែលោក​ Fletcher បាន​បញ្ជាក់​ថា៖ «ការទទួល​បាន​មិន​មាំ​ទាំ​ទាំងនេះ ​គឺពិត​ណាស់​ជា​កម្រិត​ដ៏​តិចតួច​បំផុត​​នៃ​អ្វីដែលប្រជាជន​​ប៉ាឡេស្ទីន​ត្រូវការ និង​អ្វីដែល​យើង​អាច​ផ្តល់ឲ្យ​ ហើយ​និង​អ្វីដែល​ច្បាប់​អន្តរជាតិ​ទាមទារ»។

លោក​បាន​បន្ថែមថា៖ «យើង​មិនអាចបណ្ដោយ​​ឲ្យ​គោល​បំណង​ និង​ឆន្ទៈដ៏​ធំ​បំផុត​​របស់​យើង​ក្លាយជា​ពិភពលោក​មួយ​ដែល​កុមារ​ត្រឹម​តែ​មាន​​កាឡូរី​គ្រប់គ្រាន់ ​ដើម្បី​រស់រានមានជីវិត និង​គេច​ផុតពី​ការទម្លាក់គ្រាប់បែក​ឥតឈប់ឈរ ប៉ុន្តែ​នៅតែស្រេក​​ឃ្លាន ត្រូវ​សត្វ​​កណ្តុរខាំ​ គ្មានផ្ទះសម្បែងជ្រក​កោន​ និង​អត់បាន​ចូល​ពី​សាលារៀន​នោះទេ។ ការ​បញ្ឈប់​ការ​ប្រយុទ្ធមិន​គ្រប់គ្រាន់​នោះទេ ពោលគឺ​យើង​ត្រូវតែ​ស្តារ​ភាពថ្លៃថ្នូរ​ឡើងវិញ»។

ជាមួយ​គ្នា​នេះ លោក Fletcher បានអំពាវនាវជាពិសេសឲ្យ​បើកចំណុចឆ្លងកាត់ទាំងអស់ចូលទៅក្នុងតំបន់ហ្កាហ្សា និងការលុបចោលជាបន្ទាន់នូវការរឹតបន្តឹងរបស់អ៊ីស្រាអែល លើលំហូរ​នៃទំនិញនានា​ ដូចជាឧបករណ៍វេជ្ជសាស្ត្រ និងប្រេងឥន្ធនៈជាដើម​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        76
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        109
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm