ជំងឺអេបូឡាកំពុងរាលដាលជាថ្មីនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាកន្លែងដែលជម្លោះ ការមិនទុកចិត្ត និងកង្វះវ៉ាក់សាំង បានធ្វើឲ្យការផ្ទុះឡើងជំងឺនេះ ពិបាកទប់ស្កាត់។
មេរោគនេះ ដែលឆ្លងតាមរយៈការប៉ះពាល់ជិតស្និទ្ធ និងសារធាតុរាវក្នុងរាងកាយ អាចបង្កឲ្យមានគ្រុនក្តៅធ្ងន់ធ្ងរ និងបានសម្លាប់មនុស្សជាង ១៥.000នាក់ នៅទ្វីបអាហ្វ្រិកក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។
នេះគឺជាការក្រឡេកមើលទៅក្រោយនូវការវិត្តក្នុងអំឡុងពេលនៃការផ្ទុះឡើងថ្មី។
ការផ្ទុះឡើងនៃជំងឺអេបូឡាលើកទី ១៧ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី ១៥ ខែឧសភា ប៉ុន្តែត្រូវបានគេជឿថា បានរីករាលដាលដោយមិនបានដឹងអស់រយៈពេលជាច្រើនសប្តាហ៍។
អង្គការសុខភាពពិភពលោកត្រូវបានជូនដំណឹងរួចហើយនៅថ្ងៃទី ០៥ ខែឧសភាអំពីជំងឺអាថ៌កំបាំង និងសាហាវមួយ នៅក្នុងទីក្រុងរ៉ែ Mongbwalu ជាកន្លែងដែលបុគ្គលិកសុខាភិបាលចំនួន ៤នាក់ បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។
នៅខេត្ត Ituri ភាគឦសាន អ្នកស្រុកបានប្រាប់សារព័ត៌មាន AFP អំពីការស្លាប់ ដែលមិនអាចពន្យល់បាន ដែលបានជំរុញពាក្យចចាមអារ៉ាមអំពី «ជំងឺអាថ៌កំបាំងនេះ» តាំងពីខែមីនាមកម្ល៉េះ៕

