ក្រុមហ៊ុន Amazon បាននិយាយនៅថ្ងៃសុក្រនេះថា ប្រតិបត្តិការរបស់ខ្លួននៅឥណ្ឌា បានឈានដល់ដំណាក់កាលសំខាន់មួយក្នុងការអភិរក្សទឹក នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សសកលនេះ កំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងលើការពង្រីកមជ្ឈមណ្ឌលទិន្នន័យ AI ដែលត្រូវការធនធានច្រើន។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ បានប្រកាសថា ខ្លួននឹងផ្តល់ទឹកសាប នៅក្នុងប្រទេសឥណ្ឌានៅឆ្នាំនេះ មានន័យថា ខ្លួនផ្តល់ទឹកសាបទៅឲ្យសហគមន៍ច្រើនជាងការប្រើប្រាស់នៅទូទាំងប្រតិបត្តិការរបស់ខ្លួន ដែលរួមមានមជ្ឈមណ្ឌលទិន្នន័យ ការិយាល័យសាជីវកម្ម និងអាងស្តុក។
ក្រុមហ៊ុននេះ បាននិយាយថា ខ្លួនបានសម្រេចគោលដៅនេះមួយឆ្នាំមុនការគ្រោងទុក ទាំងដោយកាត់បន្ថយការប្រើប្រាស់ទឹកនៅកន្លែងរបស់ខ្លួន និងតាមរយៈគម្រោងដូចជាការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តប្រកបដោយប្រសិទ្ធភាព។
ក្រុមហ៊ុន Amazon, Microsoft និង Google របស់ក្រុមហ៊ុន Alphabet គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដែលកំពុងប្រឈមមុខនឹងការជំទាស់ពីភាគទុនិក និងសកម្មជនលើផលប៉ះពាល់បរិស្ថានពី គម្រោងមជ្ឈមណ្ឌលទិន្នន័យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីដើមឆ្នាំនេះ៕
