នាយករដ្ឋមន្រ្តីប៊ុលហ្គារីលោក Rumen Radev និយាយថា ប្រទេសរបស់លោកនឹងប្រើសិទ្ធិវេតូកញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប(EU) លើរុស្ស៊ី ដោយសារវាអាចនឹងមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចរបស់ពួកគេ ហើយដោយសារតែរដ្ឋាភិបាលរបស់លោកពុំឯកភាពចំពោះទណ្ឌកម្មលើមន្រ្តីសង្ឃជាន់ខ្ពស់រុស្ស៊ី ។
លោក Radev និយាយប្រាប់ក្រុមអ្នកសារព័ត៌មានមុនជំនួបក្រុមប្រឹក្សាអឺរ៉ុបក្នុងទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិកថា បើសិនជាពួកយើងមើលឃើញហានិភ័យសាធារណៈ សម្រាប់ប្រតិបត្តិរបស់ក្រុមហ៊ុន Lukoil Neftohim Burgas ពួកយើងចង់ឲ្យវាមិនត្រូវរួមបញ្ចូលក្នុងកញ្ចប់ទណ្ឌកម្មនោះឡើយ ។
លោកបន្តថា ប៊ុលហ្គារី ពុំឯកភាពនោះឡើយនឹងទណ្ឌកម្មប្រឆាំងនឹងឥស្សរជនជាន់ខ្ពស់នៅក្នុងវិហ៊ាររុស្ស៊ី ។
គួរឲ្យដឹងថា កាលពីថ្ងៃចន្ទកន្លងទៅ EU បានពង្រីកបញ្ជីទណ្ឌកម្មរបស់ខ្លួន ដោយបន្ថែមបុគ្គល ៣៤នាក់ និង ៤៧អង្គភាពដែលពាក់ព័ន្ធនឹងយោធា និងឧស្សាហកម្មរុស្ស៊ី កងនាវាដឹកប្រេង និងឧស្ម័នស្រមោលរបស់ពួកគេ ហើយនិងមនុស្សផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពជ្រៀតជ្រែកនយោបាយ រួមទាំងមន្រ្តីសង្ឃជាន់ខ្ពស់របស់ព្រះវិហារអូស្សូដក់រុស្ស៊ីផងដែរ ៕

