បារាំងជំរុញឲ្យ​អ៊ីស្រាអែលគោរពបទឈប់បាញ់ នៅលីបង់ និងអំពាវនាវឲ្យអាមេរិកអនុវត្ត​ «សម្ពាធចាំបាច់»

2026/06/20 01:05:58 am        65

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot នៅ​ថ្ងៃសុក្រ (ទី​១៩ ខែមិថុនា ឆ្នាំ២០២៦)​នេះ បាននិយាយថា ប្រទេស​អ៊ីស្រាអែលត្រូវតែគោរពការប្តេជ្ញាចិត្ត ក្រោមក្របខ័ណ្ឌបទឈប់បាញ់ នៅលីបង់ និងអំពាវនាវឲ្យ​សហរដ្ឋអាមេរិកអនុវត្ត «សម្ពាធចាំបាច់ទាំងអស់» ដើម្បីធានាឲ្យ​បាននូវការអនុលោមតាម។

លោក Barrot បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​ Franceinfo ថា «គោលការណ៍ដំបូងនៃកិច្ចព្រមព្រៀង គឺការបញ្ឈប់អរិភាព នៅ​គ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ» ដោយបាន​បន្ថែមថា ការអនុវត្តតម្រូវឲ្យ​មានការពិភាក្សាកម្រិតបច្ចេកទេសជាបន្តបន្ទាប់ បន្ទាប់ពីមាន​ការវិវត្តការទូតថ្មីៗ នៅតំបន់​អឺរ៉ុប។

លោកបានបញ្ជាក់​ថា អាទិភាពឥឡូវនេះ គឺធានានូវការអនុវត្តជំហានចុងក្រោយនៃកិច្ចព្រមព្រៀងយ៉ាងពេញលេញ រួមទាំងវិធានការទាក់ទងនឹងស្ថិរភាព និងការធានាសន្តិសុខ ក្នុងតំបន់។ លោក Barrot បានព្រមានថា បើគ្មានកិច្ចព្រមព្រៀងនេះ​ទេ តំបន់នេះប្រឈមនឹងអស្ថិរភាពយូរអង្វែង ដោយបន្ថែមថា កិច្ចព្រមព្រៀងនេះ គឺចាំបាច់ដើម្បីការពារការកើនឡើងនូវ​ភាព​តាន​តឹង​បន្ថែមទៀត និងផលប៉ះពាល់ដល់​សេដ្ឋកិច្ចដែលទាក់ទងនឹងផ្លូវថាមពល។

ជាមួយ​គ្នា​នេះ រូប​មន្ត្រី​រូប​នេះ​បានសង្កត់ធ្ងន់ថា បារាំងនឹងនៅតែចូលរួម ក្នុងកិច្ចប្រឹងប្រែងផ្នែកការទូត និងការសម្របសម្រួលជាមួយដៃគូអន្តរជាតិ ខណៈដែលការអនុវត្តកិច្ចព្រមព្រៀងនេះបន្តទៅមុខ។

គួរបញ្ជាក់​ថា ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២៨នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស អំឡុង​ការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅទូទាំងភាគខាងត្បូង​លីបង់ ចាប់តាំងពីព្រឹកថ្ងៃសុក្រនេះ​ ដែលជាការកើនឡើងនូវ​ភាព​តាន​តឹង​ដ៏អាក្រក់​បំផុត ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានគោលបំណងបញ្ចប់សង្គ្រាមនៅលើសមរភូមិជាច្រើន ក្នុង​នោះ​រួមទាំងលីបង់ផងដែរ៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        27
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm