វិចត្រករដ៏ខ្សាច់ដ៏ល្បីល្បាញមួយរូបរបស់ឥណ្ឌាលោក Sudarsan Pattnaik បានបង្កើតចម្លាក់ដីខ្សាច់ដើម្បីអបអរសាទរការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ក្រុមមន្រ្តីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននិយាយថាពួកគេបានឯកភាពលើក្របខណ្ឌបញ្ចប់សង្រ្គាមរបស់ពួកគេបញ្ឈប់ការបិទកំពង់ផែអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមរិក និងបើកឡើងវិញច្រកសមុទ្រ Hormuz គឺជាកិច្ចព្រមព្រៀងបឋមមួយដែលធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះប៉ុន្តែជោគវាសនាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នៅបន្តចរចាបន្ថែមទៀត ។ចម្លាក់លើតំបន់ឆ្នេររដ្ឋភាគខាងកើត Odisha បានធ្វើឲ្យភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំង។ ភ្ញៀវទេសចរមួយរូបនិយាយថា ខ្លឹមសារ “សន្តិភាពគឺជាជ័យជំនះពិតប្រាកដ” ពិតជាមានអត្ថន័យល្អខ្លាំងណាស់ពីព្រោះថា ពិភពលោកត្រូវការសន្តិភាព ។លោក Pattnaik និយាយថា ចម្លាក់ដីខ្សាច់នេះមានបំណងផ្សព្វផ្សាយសារសុខដុមរមនាសកលលោក និងគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យការទូតលើបញ្ហាជម្លោះ៕

