រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល៖ លីបង់ទាំងមូល​ត្រូវតែឆេះសន្ធោសន្ធៅ​ ក្រោយ​ទាហានត្រូវបានសម្លាប់

2026/06/20 01:50:35 am        24


រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុល​របស់អ៊ីស្រាអែល លោក Itamar Ben-Gvir នៅថ្ងៃសុក្រ (ទី១៩ ខែមិថុនា ឆ្នាំ២០២៦) នេះ បានអំពាវនាវឲ្យ​មានការវាយប្រហារកាន់តែខ្លាំង នៅក្នុងប្រទេសលីបង់ បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានឲ្យ​ដឹង​ថា ទាហាន ៤រូប ត្រូវបានសម្លាប់ អំឡុង​ការប្រយុទ្ធគ្នានៅភាគខាងត្បូង។

តាម​រយៈ​ការបង្ហោះមួយនៅលើបណ្ដាញ​សង្គម X លោក Ben-Gvir បានលើក​ឡើង​ថា អ៊ីស្រាអែលគួរតែឆ្លើយតបយ៉ាងខ្លាំងក្លា ទោះបីជាមានសម្ពាធអន្តរជាតិក៏ដោយ។ លោកបានសរសេរថា៖ «ដោយការគោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះជនជាតិអាមេរិក អ៊ីស្រាអែលត្រូវតែបញ្ជាក់ឲ្យ​ច្បាស់ដល់ពិភពលោកទាំងមូលថា ឈាមរបស់កូនប្រុស (ទាហាន​) របស់យើង និងសន្តិសុខរបស់ប្រជាពលរដ្ឋរបស់យើង មិនត្រូវបានបាត់បង់ឡើយ។ ប្រទេសលីបង់ទាំងមូលត្រូវតែឆេះ​សន្ធោសន្ធៅ​»។

លោកបានបន្ថែមថា «កាតព្វកិច្ចដ៏ខ្ពង់ខ្ពស់របស់យើង គឺការពារប្រជាពលរដ្ឋអ៊ីស្រាអែល និងទាហាននៃកងទ័ព IDF (កងកម្លាំង​ការពារជាតិអ៊ីស្រាអែល) ហើយការប្តេជ្ញាចិត្តនេះមានសារៈសំខាន់​ លើការពិចារណាផ្សេងទៀតទាំងអស់»។ លោក Ben-Gvir បានកត់សម្គាល់ថា លោកបានបង្ហាញពីជំហររបស់លោកដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្ត្រី លោក​ Benjamin Netanyahu។ លោក​បាន​ប្រាប់ថា៖ «ខ្ញុំបានប្រាប់នាយករដ្ឋមន្ត្រី សូម្បីតែនៅក្នុងកិច្ចប្រជុំឯកជនរបស់យើងក៏ដោយ ដែល​នោះ​គឺ​ថា សម្រាប់ទឹកភ្នែកមួយ​តំណក់ៗរបស់អ្នក​ម្តាយអ៊ីស្រាអែល អ្នក​ម្តាយលីបង់មួយពាន់នាក់ត្រូវតែយំយែក​ខ្លាំង​ជាង​នេះ»។

ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីយោធាអ៊ីស្រាអែលបានប្រកាសថា ទាហាន ៤រូប ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប៉ះទង្គិចគ្នានៅភាគខាងត្បូងនៃ​ប្រទេសលីបង់ ស្រប​ពេលមានភាពតានតឹងជាបន្តបន្ទាប់តាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm