សីតុណ្ហភាពនៅទូទាំតំបន់ជាច្រើនរបស់អាល្លឺម៉ង់ បានឡើងដល់ជាង ៣០អង្សាសេ ស្របពេលដែលអ្នកឧតុនិយមព្រមានថា ប្រជាពលរដ្ឋនឹងជួបអាកាសធាតុក្តៅខ្លាំងនៅតំបន់ភាគនិរតីប្រទេសនាចុងសប្តាហ៍នេះ ។
លោក Sebastian Schappert គឺជាមន្រ្តីឧតុនិយមមកពីទីភ្នាក់ងារអាកាសធាតុ Deutscher Wetterdienst និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងរំពឹងថា សីតុណ្ហភាពនឹងកើនឡើងដល់ ៣៨អង្សាសេ ពិសេសនៅតំបន់ Upper Rhine ស្ថិតនៅតាមព្រំដែនជាមួយប្រទេសបារាំង ។
នៅទីក្រុង Frankfurt ជាទីដែលសីតុណ្ហភាពកើនឡើងដល់ ៣១អង្សាសេ កម្មករមួយចំនួនត្រូវបានគេមើលឃើញធ្វើការកណ្តាលវាលក្រោមកម្តៅព្រះអាទិត្យ ។
លោក Francesco វ័យ ៣១ឆ្នាំ គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Frankfurt ត្រូវបានទីភ្នាក់ងារព័ត៌មានរ៉យទ័រសួថា តើហេតុអ្វីបានជារូបលោកមិនហាត់ប្រាណ។ លោកនិយាយថា វាពិតជាអស្ចារ្យខ្លាំងណាស់ ពួកយើងដឹងហើយថា អាកាសធាតុបែបណានៅអាល្លឺម៉ង់ ពេលដែលវាក្តៅបែបនេះ ពួកយើងមិនអាចហាត់ប្រាណបាននោះទេ ៕

