អង្គការ WMO ៖ មនុស្សជាង ៣ពាន់នាក់ បានស្លាប់ដោយសារអាកាសធាតុអាក្រក់នៅទ្វីបអាហ្វ្រិក

2026/06/20 02:08:27 am        59

អង្គការឧតុនិយមពិភពលោក(WMO)និយាយថា អាកាសធាតុអាក្រក់ និងហេតុការណ៍ពាក់ព័ន្ធនឹងអាកាសធាតុ បានសម្លាប់មនុស្សជាង ៣ពាន់នាក់ និងមនុស្សយ៉ាងហោច ១៣លាននាក់ បានរងផលប៉ះពាល់នៅទូទាំងទ្វីបអាហ្រ្វិក អំឡុងឆ្នាំ ២០២៥ ក្នុងនោះគ្រោះទឹកជំនន់ស្មើនឹងជាងពាក់កណ្តាលនៃគ្រោះមហន្តរាយ ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារអាកាសធាតុអង្គការសហប្រជាជាតិមួយនេះ បានឲ្យដឹងថា ទ្វីបអាហ្វ្រិកឡើងកម្តៅផែនដីលឿនជាងកម្រិតមធ្យមសកល ក្នុងនោះអាហ្វ្រិកខាងជើងរកឃើញអត្រាឡើងកម្តៅផែនដីប្រហែល ០,៤អង្សាសេ អំឡុងទសវត្សរ៍ ចន្លោះឆ្នាំ ១៩៩១ និងឆ្នាំ ២០២៥ ។

របាយការណ៍នេះ សរសេរថា ទឹកជំនន់ធ្ងន់ធ្ងរនៅប្រទេសនីហ្សេរីយ៉ា កាលពីខែឧសភា នាំឲ្យមនុស្ស ២០០នាក់ស្លាប់ ហើយទឹកជំនន់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីខែមេសា បណ្តាលឲ្យមនុស្ស ១៦០នាក់ស្លាប់ ក្នុងនោះគ្រោះរាំងស្ងួតបង្កផលប៉ះពាល់ដល់មនុស្សជាង ៨,៥លាននាក់នៅអាហ្វ្រិកខាងកើត ។

លោក Harsen Nyambe គឺជាប្រធានផ្នែកសេដ្ឋកិច្ចប្រកបដោយចីរភាពនៅគណៈកម្មការសហភាពអាហ្វ្រិកនិយាយអំឡុងពេលបញ្ចេញរបាយការណ៍នេះនៅទីក្រុង Lusaka ប្រទេសសំប៊ីថា បម្រែបម្រួលអាកាសធាតុ លែងជាការគំរាមកំហែងពីចម្ងាយទៀតហើយ ។ វាគឺជាវិបត្តិបច្ចុប្បន្នដែលធ្វើឲ្យផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ពួកយើង សង្គមរបស់ពួកយើង ក៏ដូចជាប្រព័ន្ធអេកូឡូស៊ី ។

ខណៈពេលនោះដែរ ផ្ទាំងទឹកកករបស់អាហ្វ្រិកបានបាត់បង់ទំហំជាង ៩០ភាគរយ ចាប់តាំងពីចុងសតវត្សរ៍ទី ១៩ ក្នុងនោះផ្ទាំងទឹកកនៅភ្នំ Mt. Kilimanjaroបានធ្លាក់ចុះពីទំហំ ១១,៤ គមក្រឡា កាលពីឆ្នាំ ១៩៩០ មកនៅតិចជាង ១គ.មក្រឡា ក្នុងរយៈពេលប៉ុនា្មនឆ្នាំកន្លងមកនេះ ៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm       
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm