បុរស ២នាក់ ដែលរួមទាំងបុរសម្នាក់បម្រើការងារជាមន្ត្រីអន្តោប្រវេសន៍អង់គ្លេស ត្រូវបានដាក់ពន្ធនាគារ ក្រោយកាត់ទោសពីបទធ្វើចារកម្មលើក្រុមអ្នកប្រឆាំងប្រជាធិបតេយ្យលេចធ្លោនៅអង់គ្លេសតាងនាមឲ្យទីក្រុងហុងកុង និងចិន ។
លោក Chung Biu Yuen វ័យ ៦៦ឆ្នាំ និងលោក Chi Leung Wai វ័យ ៤១ឆ្នាំ ដែលបម្រើការងារឲ្យកងកម្លាំងព្រំដែនអង់គ្លេស ត្រូវបានកាត់ទោសកាលពីខែមុន សម្រាប់ការជួយសេវាកម្មចារកម្មបរទេស តាមរយៈឈ្លបយកការណ៍លើគោលដៅជាច្រើនចន្លោះខែធ្នូ ឆ្នាំ ២០២៣ និងខែឧសភា ឆ្នាំ ២០២៤ ។
អ្នកទាំង ២ ត្រូវបានគេមានជំនឿថា គឺជាមនុស្សដំបូងគេដែលត្រូវបានកាត់ទោសម្រាប់ការធ្វើចារកម្មឲ្យចិន នៅអង់គ្លេស ។ លោក Wai ត្រូវបានកាត់ទោសសម្រាប់ការប្រើការងារកងកម្លាំងព្រំដែនខុស ដើម្បីស្វែងរកទិន្នន័យកុំព្យូទ័ររបស់ក្រសួងមហាផ្ទៃ សម្រាប់រឿងរ៉ាវលម្អិត និងគោលដៅ ។
បុរសទាំង ២នាក់ដែលមាន ២ សញ្ជាតិ ចិន និងអង់គ្លេស បានច្រានចោលការចោទប្រកាន់នេះ ខណៈស្ថានទូតចិននៅទីក្រុងឡុងដ្រ៍និយាយថា ករណីនេះគ្មានអ្វីនោះទេ ប៉ុន្តែវាផ្តើមចេញពីរឿងនយោបាយនៃការបំពានច្បាប់ ។
ចៅក្រម Bobbie Cheema-Grubb សម្រេចកាត់ទោសលោក Yuen ឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ខណៈលោក Wai ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ៕

