ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង

2026/06/20 02:37:51 am        37


ទីភ្នាក់​ងារ​តាមដានផ្លូវ​សមុទ្រ នៅ​ថ្ងៃសុក្រ (ទី​១៩ ខែមិថុនា ឆ្នាំ២០២៦)​ នេះ បាន​ឲ្យ​ដឹង​ថា ចរាចរណ៍ដឹកជញ្ជូនឆ្លង​កាត់ច្រកសមុទ្រ Hormuz បានកើនឡើងដល់អត្រាខ្ពស់បំផុត ក្នុងរយៈពេល ២ខែបន្ទាប់ពីមាន​កិច្ចព្រមព្រៀង ដើម្បីបញ្ឈប់សង្គ្រាមអាមេរិក-អ៊ីរ៉ង់។

នាវាពាណិជ្ជកម្មសរុបចំនួន ២៥គ្រឿង បានឆ្លងកាត់ច្រកសមុទ្រដែលទើបបើកឡើងវិញ កាល​ពី​ថ្ងៃព្រហស្បតិ៍ ជាចំនួនខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែមេសា។​ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនតាមដាន AXSMarine។

កំណើន​នេះបានកើតឡើង បន្ទាប់ពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានយល់ព្រមនៅសប្តាហ៍នេះ ដើម្បីបើកផ្លូវដ៏សំខាន់នេះ​ឡើងវិញ ក្រោមកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែមុនពេលមាន​ការពន្យារពេលនៃការចរចា រវាងភាគីទាំង២ នៅប្រទេសស្វីសដែលត្រូវបានគ្រោងទុក សម្រាប់ថ្ងៃសុក្រ ក្រោមកិច្ចព្រមព្រៀងនោះ។

 AXSMarine បានឲ្យ​ដឹង​នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «កាល​ពី​ថ្ងៃទី១៨ ខែមិថុនា យើងបានសង្កេតឃើញនាវាពាណិជ្ជកម្មចំនួន ២៥គ្រឿងដែលត្រូវបានផ្ទៀងផ្ទាត់ ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាចំនួនខ្ពស់បំផុតក្នុងមួយថ្ងៃ គិត​ចាប់តាំងពីថ្ងៃទី១៨ ខែមេសា និងច្រើនជាង ៥ដងនៃកម្រិតជាមធ្យមប្រចាំថ្ងៃដែលបានកត់ត្រាក្នុងអំឡុងពេលដប់ថ្ងៃដំបូងនៃខែមិថុនា»។

គួរបញ្ជាក់​ថា បើយោងតាមទិនានុប្បវត្តិដឹកជញ្ជូន Lloyd's List បាន​បង្ហាញថា មុនសង្គ្រាម នាវាប្រហែល ១២០គ្រឿងក្នុងមួយថ្ងៃ បានឆ្លងកាត់ច្រកសមុទ្រនេះ។ បើយោងតាមអ្នកសេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ថា ១ភាគ៥នៃការនាំចេញប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក បានឆ្លងកាត់ច្រកសមុទ្រនេះ ក្នុងពេលសន្តិភាព​៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        10
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm