លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​

2026/06/20 03:33:34 am        37


ប្រធានាធិបតីអាមេរិក លោក Donald Trump នៅ​ថ្ងៃសុក្រ (ទី​១៩ ខែមិថុនា ឆ្នាំ២០២៦) នេះ បានអះអាងថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានធ្វើ​ឲ្យ​ចុះខ្សោយយ៉ាងខ្លាំង ដោយបដិសេធការរិះគន់ពីក្រុម​ប្រជាធិបតេយ្យ​ ជុំវិញ​ការដោះស្រាយជម្លោះរបស់រដ្ឋបាលលោក។

លោក Trump បានលើក​ឡើង​នៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា៖ «សង្គ្រាមបានធ្វើឲ្យ​អ៊ីរ៉ង់ចុះខ្សោយ!។ លែងមានកងទ័ពអាកាស កងទ័ពជើងទឹក ឧបករណ៍ប្រឆាំងយន្តហោះ រ៉ាដា ឬអ្វីផ្សេងទៀតទៀតហើយ»។ លោកបានសរសេរទៀត​ថា៖ «យើងមិនបានឈាន​ដល់​កិច្ច​ព្រម​ព្រៀង ដោយសារអស់ជម្រើសទេ តែ​អ៊ីរ៉ង់វិញ​ទេដែល​គ្មាន​ជម្រើស។ ពួកគេបានបញ្ចប់ហើយ! យើងនឹងបន្ត​រយៈពេល ៦០​ថ្ងៃទៀត​។ ពួកគេមិនទទួលបានប្រាក់ឡើយ​ សូម្បី ១សេន!»។

ជាមួយ​គ្នានេះ លោក Trump ក៏បានរិះគន់ផង​ដែរ ចំពោះ​ក្រុមខាង​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​បានលើកឡើង​ថា អ៊ីរ៉ង់ស្ថិតក្នុងស្ថានភាពរឹងមាំជាងកាលពីប៉ុន្មានខែមុននេះ​។

គួរបញ្ជាក់​ថា កាល​ពី​ល្ងាចថ្ងៃពុធ លោក Trump និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកលើអនុស្សរណៈយោគយល់គ្នាចំនួន ១៤ចំណុច ដោយមាន​គោលបំណងបញ្ចប់ជម្លោះដែលបានចាប់ផ្តើមកាល​ពី​ថ្ងៃទី២៨ ខែកុម្ភៈ រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        371
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        370
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm