គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ

2026/06/20 04:28:43 am        73

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបញ្ចេញឥណទានទៅលើទីផ្សារ មានទឹកប្រាក់សរុប ប្រមាណ ៥,៤ ពាន់លានដុល្លារអាមេរិក ដោយបានផ្តល់ទៅលើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម វិស័យពាណិជ្ជកម្មនិងការលក់រាយ និងសកម្មភាពកម្ចីជាលក្ខណៈគ្រួសារជាដើម។

  លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការផ្តល់ ឥណទានទៅលើទីផ្សារ និងការទូទាត់សង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះថា គិតក្នុងរយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦នេះ ប្រព័ន្ធគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបន្តដោយភាពធន់ ដោយមានវឌ្ឍនភាពល្អប្រសើរ ទាំងកម្រិតដើមទុន និងសន្ទនីយភាព ទោះបីជួបបញ្ហាប្រឈមនិងភាពមិនប្រាកដប្រជា នៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាកល និងការមិនទាន់មានភាពច្បាស់លាស់ អំពីបញ្ហាព្រំដែនក៏ដោយ។

លោកបន្តថា ជាក់ស្តែងនៅក្នុងរយៈពេល ៣ខែ ឆ្នំា២០២៦នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទានទៅលើ ទីផ្សារ មានទឹកប្រាក់សរុបប្រមាណជាង ៥,៤ ពាន់លានដុល្លារអាមេរិក ដល់អតិថិជនប្រមាណជាង ១,១ លាននាក់ ដោយបានគាំទ្រ ដល់វិស័យសំខាន់ៗដូចជា៖ វិស័យកសិកម្ម មានប្រមាណជាង ២០ ភាគរយ, វិស័យពាណិជ្ជកម្មនិងការលក់រាយ ជាង ២០ ភាគរយ និងការផ្តល់កម្ចីជាលក្ខណៈក្រុមគ្រួសារ មានក្នុងរង្វង់ ៣០ ភាគរយផងដែរ ក្រៅពីនេះនៅមានវិស័យផ្សេងៗទៀត ដែលគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុបានផ្តល់ប្រាក់កម្ចី សម្រាប់យកទៅអភិវឌ្ឍន៍អាជីវកម្មផ្សេងៗ។

ទាក់ទិនការទូទាត់សងវិញ, លោក កាំង តុងងី បន្តឱ្យដឹងថា ខណៈការផ្តល់ឥណទានមានលក្ខណៈល្អប្រសើរ ប៉ុន្តែការទូទាត់ សងត្រឡប់មកវិញ ឃើញថានូវមានបញ្ហាខ្លះៗ ជាក់ស្តែងក្នុងចំណោមអតិថិជនជាង ១,១ លាននាក់ គឺមានប្រមាណ ១១ ភាគរយ ដែលសងយឺតលើសពី ៣០ថ្ងៃ បើវាស់ដល់ ៩០ថ្ងៃ គឺមានក្នុងរង្វង់ ៩ ភាគរយ ដែលនេះជាសញ្ញានៃការធ្លាក់ចុះឥណទាន។ លោក បន្ថែមថា មូលហេតុនៃការបង់យឺតនេះដោយសារកត្តាមួយចំនួនដូចជា ការកើនឡើងនៃបញ្ហាប្រេងសាំង ធ្វើឱ្យប្រជាពលរដ្ឋជួបប្រទះ លើការធ្វើអាជីវកម្ម និងការចាយវាយ និងបញ្ហាព្រំដែនផងដែរ ដែលធ្វើអាជីវកម្មនៅតាមជាប់ព្រំដែនមិនទាន់ដំណើរល្អនៅឡើយ។ តែទោះបីយ៉ាងណា លោកអាចវាយតម្លៃបានថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តស្ថិរភាពល្អ។

ជុំវិញគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះ, បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បង្ហាញឱ្យដឹងថា ទ្រព្យសកម្មរបស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅឆ្នាំ២០២៥ បានកើន ៩,៥ ភាភរយ ដល់ជាង ៤០៧ ទ្រីលានរៀល ត្រូវជាង ១០១ ប៊ីលានដុល្លារ អាមេរិក ដោយក្នុងនោះទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានសមាមាត្រ ៩៧ ភាគរយ និងបានកើន ឡើង ៩,៧ ភាគរយ ដល់ជាង ៣៩៤ ទ្រីលានរៀល ត្រូវជាង ៩៨ ប៊ីលានដុល្លារអាមេរិក ខណៈដែលគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើមានសមាមាត្រ ៣ ភាគរយ និងបានកើនឡើងជាង ៣ ភាគរយ ដល់ប្រមាណជាង ១២ ទ្រីលានរៀល ត្រូវជាង ៣ ប៊ីលានដុល្លារអាមេរិក៕

អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm