ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក

2026/06/20 07:42:29 am        139

សៀមរាប៖ គណៈប្រតិភូអន្តរជាតិជាង១០០ប្រទេស ស្មើនឹងជាង ៦០០នាក់ បានចូលរួមលៀងសាយភោជន៍ ក្នុងកម្មវិធីរាត្រីកម្ពុជា (CAMBODIA NIGNT) ដែលរៀបចំដោយសមាគមកាយឫទ្ធិនារីកម្ពុជា នៅខាងមុខព្រះលានជល់ដំរីនៃបរិវេណប្រាសាទអង្គរធំ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ (Benedikte) និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា និងជាប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា ។

ពិធីដែលប្រារព្ធឡើង នៅក្នុងបរិវេណប្រាសាទអង្គរធំដ៏អច្ឆរិយៈ នៃទឹកដីសៀមរាបអង្គ គឺធ្វើឡើងនៅថ្ងៃបិទបញ្ចប់ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក នាវេលាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ជាមួយនឹងការរៀបចំស្ដង់ម្ហូបអាហារខ្មែរ និងសម្ដែងសិល្បបុរាណជូនភ្ញៀវភ្លក្សរស់ជាតិ និងទស្សនាពីសិល្បវប្បធម៌ខ្មែរ ។

យោងតាមការជូនសេចក្តីដំណឹង របស់សមាគមកាយឫទ្ធិនារីកម្ពុជា បានឲ្យដឹងថា នៅទីតាំងព្រះលានជល់ដំរី ក្នុងបរិវេណប្រាសាទអង្គរធំ នៃទឹកដីសៀមរាបអង្គរ ក្នុងវេលាល្ងាចថ្ងៃទី១៩ ខែមិថុនា នឹងមានរៀបចំដាក់ស្តង់ម្ហូបខ្មែរ ស្ដង់សិល្បៈហត្ថកម្ម ស្ដង់លក់វត្ថុអនុស្សាវរីយ៍ ដោយសមាជិកាសកម្ម នៃសមាគមកាយឫទ្ធិនារីកម្ពុជាចំនួន៧សាខា ជាមួយនឹងមានតំបន់ថតរូប ស្តង់វប្បធម៌ខ្មែរផ្សេងៗ ការទូងស្គរមុនចាប់ផ្ដើមកម្មវិធី ។

នៅក្នុងឱកាសនោះដែរ បន្ទាប់ពីពិធីប្រគល់ទង់ ជូនប្រទេសដែលជាម្ចាស់ផ្ទះ ឆ្នាំ២០២៩ ដើម្បីរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៤០ គឺមានការសម្ដែងរបាំអប្សរា ដោយសមាជិកាសាខាខេត្តសៀមរាប, ការសម្ដែងរបាំក្ងោកពោធិ៍សាត់ ដោយសមាជិកាសកម្មខេត្តពោធិ៍សាត់, ការសម្ដែងរបាំបុប្ផាតំណាងជាតិ ដោយសមាជិកាសកម្មខេត្តកំពត, ការសម្ដែងរបាំបញ្ជាន់ស្រូវ ដោយសមាជិកាសកម្មខេត្តបាត់ដំបង, ការសម្ដែងរបាំកម្រងផ្កាសន្តិភាព ដោយសមាជិកាសកម្មសាខារាជធានីភ្នំពេញ, ការដើរបង្ហាញស្បៃបុរាណខ្មែរ, ការសម្ដែងរបាំវរក្សត្រិយ៍, ការសម្ដែងចម្រៀងបទ “វរស្ត្រី” ដោយសមាជិកាសកម្ម នៃសមាគមកាយឫទ្ធិនារីកម្ពុជា បន្ទាប់មកទៀត មានការសម្ដែងច្រៀងបទ “The World Song” ដោយសមាជិកាសកម្ម នៃសមាគមកាយឫទ្ធិនារីកម្ពុជា ។

គួរបញ្ជាក់ថា ជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា គឺនៅឆ្នាំ២០២៦នេះ បានមានឱកាសធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។

ព្រឹត្តិការណ៍នេះ គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុត របស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts-WAGGGS) ដែលរៀបចំរៀងរាល់ ៣ឆ្នាំម្ដង ។ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺមានប្រមូលផ្ដុំថ្នាក់ដឹកនាំ និងប្រតិភូពីបណ្ដាប្រទេសជុំវិញពិភពលោក ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្ដាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្ដល់អំណាចដល់កុមារី និងយុវតី ។

ក្រោមប្រធានបទ “We See, We Care, We Act” ឬ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព” តំណាងឲ្យទិសដៅសំខាន់នៃព្រឹត្តិការណ៍ ក្នុងនោះ We See៖ យុវតីស្វែងយល់ រៀនសូត្រ និងត្រៀមខ្លួនសម្រាប់មហាសន្និបាត ។ We Care៖ សហគមន៍ OB-PS បង្ហាញការគាំទ្រ និងការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍកុមារី និងយុវតី ។ We Act៖ ប្រតិភូពិភពលោកដែលរួមគ្នាពិភាក្សា សម្រេចចិត្ត និងកំណត់ទិសដៅអនាគត ដើម្បីបង្កើតការផ្លាស់ប្ដូរជាវិជ្ជមាន ៕ អត្ថបទ បាន សុខរិទ្ធិ,

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថានសម្រេចជ្រើសរើសសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តពោធិ៍សាត់ ធ្វើជាគំរូដំបូងគេដាំស្មៅយក្ស
2026/06/20 10:06:16 am        1
សមត្ថកិច្ចចុះត្រួតពិនិត្យ៤ទីតាំង​​ ក្នុងក្រុងប៉ោយប៉ែតរកឃើញជនបរទេស​ស្នាក់នៅ​ជាង១០០នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/06/20 08:28:09 am        2
ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/06/20 08:14:09 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីតាលី៖ លោក Trump ប្រឌិតរឿងទាំងស្រុង ដែលថាលោកស្រីបានអង្វរសុំលោកថតរូបជាមួយ

2026/06/20 10:23:59 am
​បេសកជនអ៊ីស្រាអែល និងមន្ត្រីអង្គការសហប្រជាជាតិប៉ះពាក្យសម្តីគ្នាក្នុងសវនាការស្តីពីកុមារក្នុងជម្លោះ
2026/06/20 10:18:22 am
​អនុប្រធានាធិបតីអាមេរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់អាចប៉ះពាល់ដល់ការកើនឡើងផ្នែកនយោបាយ
2026/06/20 10:15:55 am
​បេសកជនរបស់លោក Trump ធ្វើដំណើរទៅកាន់ប្រទេសស្វីសសម្រាប់ការចរចារវាងអាមេរិក និងអ៊ីរ៉ង់
2026/06/20 10:12:29 am
​ក្រសួងបរិស្ថានសម្រេចជ្រើសរើសសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តពោធិ៍សាត់ ធ្វើជាគំរូដំបូងគេដាំស្មៅយក្ស
2026/06/20 10:06:16 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/18 12:19:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am