អាជ្ញាធរច្រកសមុទ្រឈូងសមុទ្រពែក្ស(PGSA) របស់ប្រទេសអ៊ីរ៉ង់ ដែលជាស្ថាប័នទទួលខុសត្រូវចំពោះចរាចរណ៍ផ្លូវសមុទ្រនៅក្នុងច្រកសមុទ្រហ័រមូសកាលពីថ្ងៃសុក្រ បានប្រកាសអំពីនីតិវិធីថ្មីសម្រាប់នាវាដែលស្វែងរកការឆ្លងកាត់តាមផ្លូវទឹកនេះ រួមទាំងតម្រូវការដែលសំណើសុំឆ្លងកាត់ត្រូវតែធ្វើឡើង យ៉ាងហោចណាស់ ៤៨ ម៉ោងជាមុន។

នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X PGSA បានសង្កត់ធ្ងន់ថា មានតែនាវាដែលគោរពតាមតម្រូវការប៉ុណ្ណោះដែលនឹងត្រូវបាន «អនុញ្ញាតឲ្យឆ្លងកាត់បានយ៉ាងឆាប់រហ័ស»។

PGSA បាននិយាយថា សំណើសុំឆ្លងកាត់ត្រូវតែដាក់ជូនទាំងស្រុងតាមរយៈគេហទំព័រ និងអាសយដ្ឋាន អ៊ីមែលរបស់ខ្លួន ហើយត្រូវតែរួមបញ្ចូលព័ត៌មានទំនាក់ទំនង «ដែលមានសុពលភាព និងអាចចូលដំណើរការបាន»របស់នាវា។
អាជ្ញាធរនេះបាននិយាយថា ដើម្បីជៀសវាងការពន្យារពេល នាវាត្រូវបានតម្រូវឲ្យដាក់សំណើសុំឆ្លងកាត់ និងព័ត៌មានចាំបាច់ «យ៉ាងហោចណាស់ ៤៨ ម៉ោង មុនពេលមកដល់តំបន់ច្រកសមុទ្រនេះ»៕