យោងតាមតួលេខដែលបានធ្វើបច្ចុប្បន្នភាពដែលចេញផ្សាយដោយមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាពសាធារណៈរបស់ប្រទេសលីបង់ យ៉ាងហោចណាស់មនុស្ស ៤៧នាក់ បានស្លាប់ និង ៩៧ នាក់ ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលនៅទូទាំងប្រទេសលីបង់ ចាប់ពីពាក់កណ្តាលអធ្រាត្ររហូតដល់រសៀលថ្ងៃសុក្រ។

មជ្ឈមណ្ឌលនេះ បាននិយាយថា ការវាយប្រហារបានបំផ្លាញតំបន់ជាច្រើននៅភាគខាងត្បូង និងខាងកើតប្រទេសលីបង់ រួមទាំងស្រុក Nabatieh, Tyre, Bint Jbeil, Jezzine និង Baalbek។

ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺជាជនរងគ្រោះនៃការវាយប្រហារតាមអាកាសលើភូមិ Ain Bourday និងការវាយប្រហារលើកសិដ្ឋានមួយ ក្នុងទីក្រុង Jamaliyeh ដែលទាំងពីរស្ថិតនៅក្នុងស្រុក Baalbek។ ជនរងគ្រោះផ្សេងទៀត ត្រូវបានរាយការណ៍ពីការវាយប្រហារដោយយានដ្រូន នៅក្នុងទីក្រុង Rihan ក្នុង Jezzine និងតាមបណ្តោយផ្លូវហាយវេ Deir al-Zahrani-Nabatieh។
ការវាយប្រហារទាំងនេះ បានកើតឡើង ទោះបីជាមានអនុស្សរណៈនៃការយោគយល់ (MoU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលទើបចុះហត្ថលេខាថ្មីៗនេះ ដែលចែងអំពីការបញ្ចប់ប្រតិបត្តិការយោធានៅគ្រប់ទិសទី រួមទាំងប្រទេសលីបង់ផងដែរ៕