ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃសុក្រថា មេដឹកនាំសហភាពអឺរ៉ុប (EU) បានយល់ព្រមបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេល ១២ ខែទៀត។

ការសម្រេចចិត្ត ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល គឺជាលើកទី១ ហើយដែលប្លុកនេះ បានបន្តកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់រយៈពេលមួយឆ្នាំពេញ។ នាពេលកន្លងមក វិធានការទាំងនេះ ត្រូវបានបន្តរៀងរាល់ ៦ខែម្តង។

កិច្ចប្រជុំកំពូលនេះ ក៏បានយល់ព្រមបង្កើតកិច្ចព្រមព្រៀងបឋមលើថវិការយៈពេលវែងចំនួន ២ សែនកោដិ អឺរ៉ូ (ប្រហែល ២,៣០ សែនកោដិដុល្លារអាមេរិក) សម្រាប់ឆ្នាំ ២០២៨-២០៣៤ នៅខែតុលា។នេះបើយោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។
ទោះជាយ៉ាងណាក៏ដោយ ការខ្វែងគំនិតគ្នាយ៉ាងសំខាន់ នៅតែមានក្នុងចំណោមរដ្ឋជាសមាជិកទាក់ទងនឹងការបែងចែកមូលនិធិ៕