រដ្ឋាភិបាលន័រវេស បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនមានគម្រោងហាមឃាត់ការធ្វើពាណិជ្ជកម្មទាំងអស់ជាមួយនឹងអ្នកតាំងទីលំនៅឋានអ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយខុសច្បាប់។

«ប្រជាជនន័រវែសនិងក្រុមហ៊ុនន័រវែស មិនគួរចូលរួមចំណែកក្នុងការរក្សាការតាំងទីលំនៅខុសច្បាប់នោះទេ។
ក្រសួងការបរទេសនៅទីក្រុងអូស្លូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«គោលនយោបាយអាណានិគមធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពនៃការសម្រេចបានដំណោះស្រាយរដ្ឋពីរ»។

ជាពិសេស រដ្ឋាភិបាលចង់ហាមឃាត់ការធ្វើពាណិជ្ជកម្មទំនិញដែលផលិតនៅកន្លែងតាំងទីលំនៅរបស់ អ៊ីស្រាអែលនៅលើដីប៉ាឡេស្ទីនដូចជាតំបន់ហ្កាហ្សា និងវេសបែង រួមទាំងក្រុងហ្ស៊េរុយឡឹមខាងកើតផងដែរ៕