ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រតិបត្តិការមួយនៅក្នុងប្រទេសគុយបា ក្រោមសេណារីយ៉ូវ៉េណេស៊ុយអេឡា នៅតែអាចធ្វើទៅបាន។

នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រព័ត៌មាន Axios នៅពេលសួរអំពីលទ្ធភាពនៃការធ្វើប្រតិបត្តិការមួយនៅក្នុងប្រទេសគុយបា លោក ត្រាំ បានឆ្លើយតបថា ពិតជាអាចទៅរួច គឺអាចទៅរួច»។
លោកបានកត់សម្គាល់ថា ប្រទេសគុយបា និងប្រទេសវ៉េណេស៊ុយអេឡា គឺស្ថិតនៅជិតទឹកដីអាមេរិកជាងប្រទេសអ៊ីរ៉ង់។ «មានរឿងមួយទៀត។ កន្លែងទាំងនេះ គឺនៅជិតៗទេ។ ចំណែកឯប្រទេសអ៊ីរ៉ង់វិញ នោះជាដំណើរដ៏វែងឆ្ងាយ ។ ប្រធានាធិបតីបាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា គឺនៅជិតគ្នា ហើយប្រទេសគុយបា គឺជាប្រទេសដែលមិនសូវមានការអភិវឌ្ឍ»។

លោក ត្រាំ ក៏បានសង្កត់ធ្ងន់លើតួនាទីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក្នុងការបង្កើតគោលនយោបាយឆ្ពោះទៅរកប្រទេសគុយបា។ យោងតាមមេដឹកនាំអាមេរិករូបនេះ លោក Rubio ចូលរួមយ៉ាងសកម្មក្នុងបញ្ហានេះ៕