សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេច​ដំឡើង​ភាគ​លាភ​សម្រាប់​ផ្តល់​ជូន​​សហគមន៍​អ្នក​រត់​កាណូត​ទេសចរណ៍​ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុក និងបង្កើនចំណូល

2026/06/21 08:33:53 am        158

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានត សម្រេច​ដំឡើង​​ភាគ​លាភ​សម្រាប់​ផ្តល់​ជូន​​សហគមន៍​អ្នក​រត់​កាណូត​ទេសចរណ៍​ចុងឃ្នៀស ដើម្បី​ជួយ​សម្រាល​​បន្ទុក និងបង្កើនចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុងសហគមន៍​ ហើយនៅ​រក្សា​ទុក​កំណើននេះ​នៅ​ដដែល​ទោះ​​ជា​​ទៅ​ថ្ងៃ​មុខ​តម្លៃ​ប្រេង​ឥន្ធនៈ​ចុះវិញក៏ដោយ។ 

តាមរយៈបណ្ដាញសង្គម​នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត​បានឲ្យដឹងថា​ ក្រោយពីត្រឡប់មកពីប្រជុំនៅសហព័ន្ធរុស្សី កាលពីថ្ងៃទី២០មិថុនា សម្ដេច​បាន​​ឆ្លៀ​ត​ឱកាស​នាំ​គ្រួសារ​ទៅ​ជិះទូ​កទៅទន្លេសាប នៅចុងឃ្នៀស ខេត្តសៀមរាប តាម​ការ​សន្យា​ជា​មួយ​កូន​ៗ។ ក្នុង​ដំណើរ​កម្សាន្ត​នោះ សម្ដេច​​ក៏​បាន​ជួប​ជជែក​លេង​ជាមួយ​បង​ប្អូន​តំណាង​សមាគមន៍​អ្នក​​​រត់​កាណូត​ទេសចរ​ណ៍ចុងឃ្នៀស ដោយបានស្ដាប់​អំពី​ស្ថាន​ភាព​ជីវ​ភាព​រស់​នៅរ​បស់​ប្រជា​ពលរដ្ឋ​​​​ក្នុ​ង​សហគមន៍​ ក៏ដូចជាសំណូមពររបស់ពួកគាត់ ជាពិសេស​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បែង​ចែក​​ភាគ​លាភ​នៃចំ​ណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរ និងសហគមន៍។»

សម្ដេចធិបតីបាបបញ្ជាក់ថា «ស្ថិតនៅក្នុង​ដំណាក់​កាល​ដែល​ប្រទេស​យើង​កំពុង​រង​សម្ពាធ​ដោយ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​ដំឡើង​ភាគ​លាភ​សម្រាប់​ផ្តល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​ប្រជាពលរដ្ឋក្នុងសហគមន៍។»

សម្ដេចធិបតី ហ៊ុន ម៉ាណែត​បានបន្តថា ​ឆ្លើយតបទៅនឹងសំណូមពររបស់តំណាងសហគមន៍ និង​ក្រោយ​ពី​​បាន​ពិភាក្សា​ជាមួយ​ឯក​ឧត្តមអគ្គនាយកនៃគ្រឹះស្ថានអង្គរ សម្ដេច​បា​ន​សម្រេច​ឯក​ភាព​ជា​គោល​ការណ៍​ឱ្យរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍នៅដដែលសម្រាប់ ជូន​សហគមន៍ ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ ដើម្បីបង្កើនចំណូល​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងសហគមន៍។

ជាមួយគ្នានេះដែរសម្ដេចធិបតី នាយករដ្ឋមន្ត្រី​ បានអំពាវនាវដ៏ដូចជាស្នើសុំ​សូម​ឲ្យ​សហគមន៍​បន្ត​ការ​សាមគ្គី​រួប​រួម​គ្នា ក្នុងការរៀបចំ និងផ្ដល់សេវាល្អ ប្រកបដោយតម្លាភាពជូនភ្ញៀវទេសចរ ដើម្បី​ធានា​បាន​នូវទំនុកចិត្ត និងទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​បន្ថែម​ទៀត​មក​ទស្សនា​នៅ​ទី​នោះ​។

 

អត្ថបទដែលទាក់ទង

ភ្ញៀវជាតិ អន្តរជាតិ ធ្វើលំហាត់យោគៈអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី១២
2026/06/21 11:08:44 am        1
រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើសេវា នៅមណ្ឌលសុខភាពក្បាលត្រាច ខេត្តក្រចេះ
2026/06/21 10:52:13 am        1
ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ
2026/06/21 10:18:04 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្ញៀវជាតិ អន្តរជាតិ ធ្វើលំហាត់យោគៈអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី១២

2026/06/21 11:08:44 am
​សារព័ត៌មាន Observer៖ នាយករដ្ឋមន្ត្រីអង់គ្លេស Starmer ត្រូវគេរំពឹងថានឹងលាលែង​ពីតំណែង​នៅថ្ងៃចន្ទស្អែកនេះ
2026/06/21 10:57:21 am
​រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើសេវា នៅមណ្ឌលសុខភាពក្បាលត្រាច ខេត្តក្រចេះ
2026/06/21 10:52:13 am
​កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់នឹងចាប់ផ្តើមនៅស្វីស ខណៈទីក្រុងតេអេរ៉ង់ថា ខ្លួនបានបិទច្រកសមុទ្រហ័រមូស
2026/06/21 10:44:37 am
​ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ
2026/06/21 10:18:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/20 04:59:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/20 09:56:16 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/20 07:01:35 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am