ក្រសួងព័ត៌មាន ណែនាំមន្ត្រីព័ត៌មានខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារតាមដានសភាពការណ៍ព្រំដែន និងសាធារណមតិ

2026/06/21 09:41:46 am        97

ខេត្តព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំដល់មន្ត្រី នៃមន្ទីរព័ត៌មានព្រះវិហារ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងតាមដានឱ្យបានជាប់លាប់ចំពោះការវិវត្តនៃសភាពការណ៍នៅតាមតំបន់ព្រំដែន រួមទាំងការប្រមូលព័ត៌មាននិងក្តាប់ស្ថានការណ៍ដើម្បីវិភាគសាធារណមតិ សំដៅធានាបាននូវការផ្តល់បច្ចុប្បន្នភាព និងារវិវត្តន៍ពិតប្រាកដ និងទាន់ពេលវេលាដល់សាធារណជន។

 ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម រួមជាមួយឯកឧត្តម អំ តារាវិទូ អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងអំឡុងពេល នៃការប៉ះទង្គិចដោយសារការឈ្លានពានរបស់យោធាថៃ និងការវិវត្តនៃសភាពការណ៍ជាបន្តបន្ទាប់នេះ ក្នុងនាមជាមន្រ្តីព័ត៌មានដែលជាសេនាធិការឱ្យខេត្ត ត្រូវស្វែងយល់ និងតាមដានចំពោះការផ្សាយព័ត៌មានបែបបំពុល ប្រឌិតក្លែងបន្លំ និងព័ត៌មានក្លែងក្លាយដែលបង្កការភាន់ច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិ មកលើប្រទេសកម្ពុជាដោយត្រូវឆ្លើយតប និងបំភ្លឺជាមួយព័ត៌មានឱ្យបានឆាប់តាមការណ៍ ដែលអាចធ្វើទៅបាន។

ឯកឧត្តមសង្កត់ធ្ងន់ថា៖ « ក្នុងកាលៈទេសៈបច្ចុប្បន្ន សមរភូមិព័ត៌មាន និងសាធារណមតិ គឺជាការងារដ៏សំខាន់បំផុត គាំទ្រដល់សមរភូមិយោធា សមរភូមិច្បាប់ និងសមរភូមិការទូត។ មន្ត្រីព័ត៌មាន គឺជាកងទ័ពជួរមុខលើការងារសាធារណមតិ។ ដូច្នេះ ការបំពេញភារកិច្ចត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ និងមានភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃព័ត៌មាន និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។»

ទន្ទឹមនឹងនេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់មន្ត្រីព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារកិច្ចតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ ឬការសម្ងាត់ផ្នែកយោធាឡើយ។

នៅក្នុងឱកាសនោះ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍នេះ ព្រមទាំងប្តេជ្ញាចិត្តដឹកនាំការងារឱ្យបានជាប្រចាំក្នុងភូមិសាស្ត្រខេត្ត ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្នុងបុព្វហេតុការពារសន្តិភាព ស្ថិរភាព និងផលប្រយោជន៍ជាតិទាំងមូល៕

អត្ថបទដែលទាក់ទង

ភ្ញៀវជាតិ អន្តរជាតិ ធ្វើលំហាត់យោគៈអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី១២
2026/06/21 11:08:44 am        1
រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើសេវា នៅមណ្ឌលសុខភាពក្បាលត្រាច ខេត្តក្រចេះ
2026/06/21 10:52:13 am        1
ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ
2026/06/21 10:18:04 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្ញៀវជាតិ អន្តរជាតិ ធ្វើលំហាត់យោគៈអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី១២

2026/06/21 11:08:44 am
​សារព័ត៌មាន Observer៖ នាយករដ្ឋមន្ត្រីអង់គ្លេស Starmer ត្រូវគេរំពឹងថានឹងលាលែង​ពីតំណែង​នៅថ្ងៃចន្ទស្អែកនេះ
2026/06/21 10:57:21 am
​រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើសេវា នៅមណ្ឌលសុខភាពក្បាលត្រាច ខេត្តក្រចេះ
2026/06/21 10:52:13 am
​កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់នឹងចាប់ផ្តើមនៅស្វីស ខណៈទីក្រុងតេអេរ៉ង់ថា ខ្លួនបានបិទច្រកសមុទ្រហ័រមូស
2026/06/21 10:44:37 am
​ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ
2026/06/21 10:18:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/20 04:59:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/20 09:56:16 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/20 07:01:35 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am