សហគ្រាសក្នុងស្រុកគាំទ្រវិធានការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់

2026/06/21 12:21:42 pm        119

សហគ្រាសក្នុងស្រុកបានបង្ហាញការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការរឹតបន្តឹងការបង្ក្រាបការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់តាមព្រំដែនគោករវាងកម្ពុជា-ថៃ ដោយចាត់ទុកថា វាជាជំហានសំខាន់ក្នុងការការពារទីផ្សារក្នុងស្រុក លើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សហគ្រាសក្នុងស្រុក បានលើកឡើងថា ការរឹតបន្តឹងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់ គឺជាវិធានការចាំបាច់ ដើម្បីធានាបាននូវការប្រកួតប្រជែងដោយស្មើភាពរវាងអាជីវកម្មដែលអនុវត្តតាមច្បាប់ និងអាជីវកម្មដែលលួចគេចវេះកាតព្វកិច្ចបង់ពន្ធ។

សហគ្រាសទាំងនោះ បានបញ្ជាក់ថា ការអនុវត្តវិធានការនេះនឹងជួយកាត់បន្ថយការចរាចរទំនិញខុសច្បាប់ ការពារផលិតផលក្នុងស្រុក បង្កើនទំនុកចិត្តដល់វិនិយោគិន និងរួមចំណែកបង្កើនចំណូលពន្ធជូនរដ្ឋ សម្រាប់យកទៅអភិវឌ្ឍសេដ្ឋកិច្ច និងសេវាសាធារណៈ។ សហគ្រាសក្នុងស្រុកក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដោយ​មានកិច្ចសហការជាមួយវិស័យឯកជន ដើម្បីទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចង្អុលបង្ហាញថា ការនាំទំនិញចូលពីប្រទេសថៃរាល់គ្រប់មុខទំនិញទាំងអស់នាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ និងជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបាន ទំនិញក៏មិនអាចឆ្លងបាន។

សម្តេចតេជោ បញ្ជាក់ទៀតថា សម្រាប់មនុស្ស និងទំនិញដែលឆ្លងកាត់ តាមផ្លូវទឹក និងផ្លូវអាកាស ពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថា ខុសច្បាប់ ឬត្រូវច្បាប់ ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសតាម (ព្រលានយន្តហោះ) ភាគីទាំង២កម្ពុជា-ថៃនៅដំណើការជាធម្មតា ដូច្នេះ ត្រូវប្រមូលផ្តុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោក ហើយទំនិញចូលបាននោះឡើយ៕ អត្ថបទ៖ ធូ វិរៈ 



អត្ថបទដែលទាក់ទង

ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
2026/06/21 01:28:58 pm        1
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
2026/06/21 01:15:27 pm        1
ក្រុមការងារចុះជួយឃុំត្រពាំងជងបន្តផ្តល់កូនឈើហូបផ្លែជូនពលរដ្ឋ បំផុសយុទ្ធនាការ«ភូមិស្អាត»
2026/06/21 01:00:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ

2026/06/21 02:03:53 pm
​អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
2026/06/21 01:52:31 pm
​ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
2026/06/21 01:28:58 pm
​ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
2026/06/21 01:15:27 pm
​បូលីវី ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ស្របពេលវិបត្តិបិទផ្លូវនៅតែបន្ត
2026/06/21 01:03:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/20 04:59:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/20 09:56:16 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/20 07:01:35 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am