គោលជំហរអនុស្សរណៈយោគយល់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បង្កឲ្យមានការជជែកដេញដោល

2026/06/22 10:35:22 pm        65

ក្រុមចរចាជាន់ខ្ពស់មកពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងប្រទេសស្វីស ដើម្បីជំរុញអនុស្សរណៈយោគយល់ដែលបានចុះហត្ថលេខារួច ដើម្បីបញ្ចប់សង្រ្គាមដែលបង្កឡើងដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ ។

ទោះបីជាយ៉ាងណាក៏ដោយ គោលជំហរអនុស្សរណៈយោគយល់របស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei បង្កឲ្យមានការជជែកដេញដោល ។

ប្រធានសភាលោក Mohammad Bagher Ghalibaf និងលោករដ្ឋមន្រ្តីការបរទេស Abbas Araghchi បានដឹកនាំគណៈប្រតិភូអ៊ីរ៉ង់នៅកិច្ចប្រជុំកម្រិតខ្ពស់កាលពីថ្ងៃអាទិត្យ ដែលសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា ក្នុងនោះលោកអនុប្រធានាធិបតី JD Vance ដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិក ។

ប៉ុន្តែនៅទីក្រុងតេអេរ៉ង់ ក្រុមប្រឆាំងកិច្ចព្រមព្រៀងបន្តជជែកវែកញែកពីគោលជំហរស្ទាក់ស្ទើរបស់លោក Khamenei ចំពោះអនុស្សរណៈយោគយល់នេះ ។

សេចក្តីថ្លែងការណ៍ខ្លីមួយដែលសន្មតថាជារបស់លោក Khamenei កាលពីថ្ងៃព្រហស្បតិ៍និយាយថា តាមទ្រឹស្តីបទ ខ្ញុំមានទស្សនៈផ្សេងគ្នា ប៉ុន្តែក្រោយមកលោកបន្តថា លោកឯកភាព បន្ទាប់លោកប្រធានាធិបតី Masoud Pezeshkian ទទួលយកទំនួលខុសត្រូវ ។

កាលពីថ្ងៃអាទិត្យម្សិលមិញ អគ្គនាយករដ្ឋទូរទស្សន៍ IRINN ដែលជាប៉ុស្តិ៍ព័ត៌មានដ៏សំខាន់របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានលាលែងពីតំណែង ក្រោយស្ថានីយរបស់លោកផ្សាយបទសម្ភាសន៍ផ្ទាល់ជាមួយលោក Mahmoud Nabavian ដែលជាបុព្វជិតរឹងរូស ជាតំណាងរាស្រ្ត និងជាសមាជិកក្រុមចរចាអ៊ីរ៉ង់ អំឡុងជុំដំបូងនៃកិច្ចប្រជុំនៅប្រទេសប៉ាគីស្ថាន កាលពីខែមេសា ។

លោក Khamenei ដែលពុំបានឃើញមុខ ឬឮសំឡេងជាសាធារណៈ ចាប់តាំងពីរូបលោកក្លាយជាមេដឹកនាំកំពូលកាលពីខែមីនានោះ ត្រូវបានគេចោទប្រកាន់ផងដែរថា រូបលោកចង់បានសំណងសង្រ្គាម ការបញ្ចេញទ្រព្យសកម្មបង្កក និងការបដិសេធទាំងស្រុងចំពោះសម្បទានលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        2
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        76
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm