អង្គការUNICEF ប្រគល់ម៉ាស៊ីនមេ និងកំព្យូទ័រជាច្រើនគ្រឿងជូនក្រសួងសង្គមកិច្ច

2022/04/27 07:09:52 pm        505

ភ្នំពេញ៖ អង្គការ UNICEF ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២នេះ បានប្រគល់នូវម៉ាស៊ីនមេ ព្រមទាំងកំព្យូទ័រជាច្រើនគ្រឿងជូន ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

អង្គការUNICEF នៅថ្ងៃពុធនេះ បានប្រគល់ជូននូវម៉ាស៊ីនមេមួយគ្រឿង និង កំព្យូទ័រចំនួន ៤៤ គ្រឿងជូនដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ សម្រាប់ការទទួលបាន សម្ភារៈបច្ចេកវិទ្យាទាំងនេះ គឺនឹងប្រើប្រាស់សម្រាប់គាំទ្រដល់ដំណើរការនៃការ អនុវត្តប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ សម្ភារៈទាំងនេះ កំពុងត្រូវបានតម្លើង និងរៀបចំបណ្ដាញ internet ដើម្បីដំណើរការ។ រីឯកំព្យូទ័រវិញ គឺចែកជូនមន្រ្តីបង្គោលដែលគ្រប់គ្រងព័ត៌មានកិច្ច​ការពារ​កុមារ​សម្រាប់​ការបំពេញការងារនានា ​ជាពិសេសការបញ្ចូលទិន្នន័យចូលទៅក្នុងប្រព័ន្ធ។

ឯកឧត្តម ជឿជាក់ថា សម្ភារបច្ចេកវិទ្យាទាំងនេះ នឹងជួយជំរុញគាំទ្រដល់ដំណើរការអនុវត្តប្រព័ន្ធនេះ​កាន់តែមានប្រសិទ្ធភាព ​និងរក្សាបាននូវនិរន្តរភាព ដើម្បីលើកកម្ពស់សិទ្ធិកុមារ និងការពារឧត្តម​ប្រយោជន៍​កុមារគ្រប់រូប ​តាមរយៈកិច្ចសហការ ​និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។

លោកស្រីតំណាង UNICEF លើកឡើងដែរថា ក្រៅពីប្រគល់ជូននូវសម្ភារៈទាំងនេះ UNICEF ក៏នឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញជូនក្រុមបច្ចេកទេសក្រសួងសង្គមកិច្ច ពីការគ្រប់គ្រងនិង​ប្រើប្រាស់​ម៉ាស៊ីនមេនេះ។

លោកស្រីតំណាងUNICEF សម្ដែងការពេញចិត្ត ចំពោះការប្ដេជ្ញានិងការការដឹកនាំ​របស់​ក្រសួង​សង្គមកិច្ច ​ក្នុងការបង្កើតឱ្យ​មានប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ។

លោកស្រីបន្តថា ​ការបង្កើត​ឱ្យមានប្រព័ន្ធនេះជាកំណែទម្រង់ដ៏សំខាន់មួយ ហើយក៏បង្ហាញពីកិច្ច​សហការនៃអន្តរក្រសួង ​ក៏ដូចជាដៃគូពាក់ព័ន្ធ ហើយក្នុងនាម ​UNICEF គឺមានភាពរួចរាល់ ក្នុងការគាំទ្រ​ជានិច្ចលើការងារមួយនេះ៕អត្ថបទ៖ គឺមហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm