[UPDATE] លោក Keir Starmer ប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សការងារ​របស់អង់គ្លេស​​​

2026/06/22 11:26:17 pm        72

នៅថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦)​នេះ លោក Keir Starmer បានប្រកាសថា លោកនឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស បន្ទាប់ពីប្រឈមមុខ​នឹងការបះបោរប្រឆាំង​ នៅក្នុងរង្វង់​គណបក្ស​ការងារឆ្វេងនិយមកណ្ដាល​របស់លោក។

ការប្រកាសនេះអាចបើកផ្លូវឆ្ពោះទៅរកការ​ឡើងកាន់​អំណាច​របស់​អ្នកស្នងតំណែងរបស់​លោក Starmer ដែលទំនងជាលោក Andy Burnham។ ហើយ​នាយករដ្ឋមន្ត្រីបន្ទាប់ នឹងក្លាយជាមេដឹកនាំទី៧ របស់ប្រទេសនេះ ក្នុងរយៈពេល ១ទសវត្សរ៍។

នេះ​បង្ហាញពីការធ្លាក់ចុះដ៏គួរឲ្យ​ភ្ញាក់ផ្អើល សម្រាប់មេដឹកនាំម្នាក់ដែលបានឈ្នះការបោះឆ្នោតក្នុង​សំឡេង​ដ៏លើសលប់ នៅឆ្នាំ២០២៤ ដោយទទួល​បាន​ផល​ពី​ការមិនពេញចិត្តរបស់ប្រជាជន ចំពោះ​ការគ្រប់គ្រងរបស់គណបក្សអភិរក្សនិយមស្តាំនិយមរយៈពេល ១៤ឆ្នាំ។ ប៉ុន្តែជោគវាសនានយោបាយរបស់លោក Starmer បានរងផលប៉ះពាល់ដោយសារ​រឿងអាស្រូវដ៏ធ្ងន់ធ្ងរជាបន្តបន្ទាប់ ខណៈដែលសមាជិកសភាជាច្រើនរបស់លោក បានស្តីបន្ទោសលោកថា មាន​នូវ​កំហុសឆ្គង​គោលនយោបាយ ដែលបានបង្ហាញថា មិនទទួល​បាន​ការគាំទ្រ​យ៉ាងខ្លាំងពី​សាធារណជន។

ការអំពាវនាវឲ្យ​លោក Starmer លាលែងពីតំណែង បាន​មាន​កាន់តែខ្លាំងឡើងៗ ចាប់តាំងពីខែឧសភា នៅពេលដែលបន្ទាប់ពីបាន​ឡើង​កាន់អំណាចបានត្រឹមតែ ២ឆ្នាំ លោកបានដឹកនាំគណបក្សរបស់លោកឲ្យ​ឆ្ពោះ​ទៅរក​លទ្ធផល​ដ៏​អាក្រក់បំផុត នៅក្នុងការបោះឆ្នោតមូល​ដ្ឋាន​ និងតំបន់ ខណៈដែលគណបក្សស្តាំនិយមជ្រុល​ Reform UK របស់លោក Nigel Farage ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ។

លោក Starmer វ័យ ៦៣ឆ្នាំ បានប្ដេជ្ញាថា នឹងតទល់​នឹង​ការ​ប្រឆាំងណាមួយ ប៉ុន្តែនៅពេលដែលការរំពឹងទុកកើនឡើងនៅចុងសប្តាហ៍នេះ សូម្បី​ប្រធានាធិបតីអាមេរិក​ លោក​ Donald Trump ក៏​បាន​ចូល​រួម​ការបញ្ចេញ​មតិយោបល់​ផងដែរ។ លោក Trump បានសរសេរ​នៅ​លើបណ្ដាញសង្គម Truth Social ថា៖ «លោក​នាយករដ្ឋមន្ត្រីរូប​នេះ​ បានបរាជ័យយ៉ាងធ្ងន់ធ្ងរ ជុំវិញ​ប្រធានបទសំខាន់២ គឺអន្តោប្រវេសន៍ និងថាមពល។ សូម​​ជូនពរឲ្យ​គាត់ ជោគជ័យ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm