បក្សនយោបាយថា ដំណើរការរៀបចំបោះឆ្នោតឃុំ-សង្កាត់ប្រកបដោយសេរី និងត្រឹមត្រូវ

2022/04/27 07:18:09 pm        764

ភ្នំពេញ៖ គណបក្សនយោបាយដែលត្រៀមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ លើកឡើងថា ដំណើរការរៀបចំការបោះឆ្នោតបានប្រកបដោយសេរីពហុបក្ស។

ស្របពេល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប កំពុងដំណើរការរៀបចំ​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​នាពេលខាងមុខ មានគណបក្សនយោបាយ​ដែលបាន​ដាក់​បេក្ខភាពចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ ​បានលើកឡើងថា ក្នុងដំណាក់កាល​នីមួយៗរបស់ គ.ជ.ប​ បានដំណើរការទៅដោយអនុវត្ត​តាមបែបលទ្ធិប្រជាធិបតេយ្យ​ពេញលេញ ដែល​អនុញ្ញាតឲ្យគណបក្សនយោបាយបានចូលរួម​ប្រកួតប្រជែង​រកសំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​តាមរយៈការបោះឆ្នោតនាពេលខាងមុខ។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលបានដាក់បេក្ខភាពចូលរួម​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ចំនួនប្រមាណ ៦០០នាក់នៅទូទាំងប្រទេស ប្រាប់BTV News ឲ្យដឹងថា ក្នុងការ​ធ្វើសកម្មភាពនយោបាយតាមមូលដ្ឋានបានផ្តល់កិច្ចសហការបានយ៉ាងល្អពីអាជ្ញាធរមូលដ្ឋាន ដែល​នេះបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យរបស់គណបក្សនយោបាយសម្រាប់ចូលរួមការបោះឆ្នោតឃុំ-សង្កាត់។

លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជាបានកំពុងផ្តល់ឱកាសធ្វើ​សកម្មភាព​នយោបាយ​ពេញលេញ ខណៈប្រទេសមួយចំនួននៅមិនទាន់មានគណបក្ស​នយោបាយដែលមាន​និន្នាការ​ផ្សេងគ្នា​បានចូលរួមច្រើននៅឡើយទេ។

ទន្ទឹមគ្នានេះ លោក ញ៉ឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ​បានលើកឡើងដែរថា ក្នុង​អាណ្ណត្តិទី៥​ មានគណបក្សនយោបាយបានចូលរួមយ៉ាង​ផុសផុល ​ជាពិសេសការសម្របសម្រួល​ពី​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ ខណៈលោក អះអាងថា ការចូលរួមរបស់អង្គការ​សង្គមស៊ីវិល​ក្នុងការសង្កេតការបោះឆ្នោតខាងមុខ នឹង​ឆ្លុះបញ្ចាំង​ពី​លំហរប្រជាធិបតេយ្យរបស់កម្ពុជា។

គួរបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ មានគណបក្ស​នយោបាយ​សរុបចំនួន១៧ ​ចូលរួមការបោះឆ្នោត ដោយក្នុងចំណោម១៧ គណបក្សនយោបាយនោះ ​គណបក្សប្រជាជនកម្ពុជា ​បាន​ដាក់​បេក្ខភាពច្រើនជាងគេ។

ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ​នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និង​ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត​១០លាននាក់ ខណៈការិយាល័យ​ដំណើរ​ការរៀបចំការ​បោះឆ្នោតនាពេលខាងមុខមានចំនួនជាង ២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំង​ប្រទេស​សរុបចំនួន ១,៦៥២ឃុំ-សង្កាត់៕អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm