កូរ៉េខាងត្បូងរិះគន់ការ​ដំឡើង​​របងព្រំដែន «កាន់តែខ្លាំង» របស់កូរ៉េខាងជើង

2026/06/23 12:13:05 am        56

ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) បានរិះគន់ការ​ដំឡើង​របងព្រំដែន «កាន់តែខ្លាំង» របស់កូរ៉េខាងជើង ដោយចាត់ទុក​ថា ជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានបញ្ឈប់សង្គ្រាមកូរ៉េ ឆ្នាំ១៩៥០​-៥៣។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក​។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យ​ដឹង​​ថា ការរិះគន់ពីយោធាកូរ៉េខាងត្បូងនេះ បានកើតឡើងបន្ទាប់ពីមាន​របាយការណ៍មួយ ដែល​ថា របងទាំងនោះត្រូវបានសាងសង់យ៉ាងកៀក​នឹងព្រំដែនអន្តរកូរ៉េ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយដកស្រង់ប្រភពយោធា បានរាយការណ៍នៅ​មុននេះ​ថា ទីក្រុងព្យុងយ៉ាងបានដំឡើងរបងលួសបន្លាចម្ងាយត្រឹមតែ ៨០-៩០ម៉ែត្រ ពីខ្សែបន្ទាត់កំណត់ព្រំដែនយោធា (MDL) ដែលខណ្ឌចែក​កូរ៉េទាំង២។

នាយសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការដំឡើងរបាំងរបស់យោធាកូរ៉េខាងជើងតាមបណ្តោយ MDL គឺជាការរំលោភយ៉ាងច្បាស់លាស់ ជុំវិញកិច្ចព្រមព្រៀងឈប់បាញ់ ហើយយោធារបស់យើងនឹងបន្តឆ្លើយតបដោយសហការយ៉ាងជិតស្និទ្ធជាមួយបញ្ជាការអង្គការសហប្រជាជាតិ (UNC)»។

JCS បានបញ្ជាក់​បន្ថែម​ថា យោធាកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពយោធារបស់កូរ៉េខាងជើង តាមបណ្តោយតំបន់ព្រំដែន និងរក្សាសន្តិសុខព្រំដែន។ មិនមានប្រតិកម្មភ្លាមៗពីទីក្រុងព្យុងយ៉ាងនោះ​ឡើយ ពាក់​ព័ន្ធ​នឹង​សេចក្តីថ្លែងការណ៍របស់ទីក្រុងសេអ៊ូលនេះ​៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm