អូស្ត្រាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញការពារជាតិដ៏ធំបំផុតជាមួយ​កាណាដា

2026/06/23 12:25:21 am        40

​សេចក្តីថ្លែងការណ៍ផ្លូវការមួយ បាន​ឲ្យ​ដឹង​ថា អូស្ត្រាលីបានប្រកាសនៅថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ​២០២៦) នេះ​ថា ប្រទេស​នេះ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញការពារជាតិដ៏ធំបំផុតរបស់ខ្លួន ដោយ​កាណាដានឹង​ទិញបច្ចេកវិទ្យារ៉ាដាឃ្លាំមើលក្នុងកិច្ចព្រមព្រៀងតម្លៃ ២,៥ពាន់លានដុល្លារអូស្ត្រាលី (១,៧៥ពាន់លានដុល្លារ)។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បានប្រកាសពីកិច្ចព្រមព្រៀងនេះ រួមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា លោក Stephen Fuhr។

សេចក្តីថ្លែងការណ៍មួយពីការិយាល័យ​របស់​នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឲ្យ​ដឹង​ថា នេះ​គឺ​ជាការលក់បច្ចេកវិទ្យារ៉ាដារំលង​ជើងមេឃ (Over-the-Horizon) លើកដំបូងរបស់ប្រទេសអូស្ត្រាលី នៅក្រៅប្រទេស ហើយនឹងគាំទ្រដល់ការឃ្លាំមើលតំបន់អាកទិករបស់កាណាដា។

តាម​រយៈ​សេចក្តីថ្លែងការណ៍នោះ លោក Albanese បានលើក​ឡើង​ថា៖ «កិច្ចព្រមព្រៀងថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងពាណិជ្ជកម្មការពារជាតិអូស្ត្រាលី ហើយ​បង្កើត​នូវ​គ្រឹះសម្រាប់កិច្ចសហការឧស្សាហកម្មការពារជាតិកាន់តែស៊ីជម្រៅ និងផ្តល់ផលប្រយោជន៍ឲ្យគ្នា​​ទៅវិញទៅមកជាមួយកាណាដា​»។

គួរបញ្ជាក់ថា បណ្តាញរ៉ាដាប្រតិបត្តិការ Jindalee (Jindalee Operational Radar ​Network) របស់អូស្ត្រាលី អាចរកឃើញ និងតាមដានយន្តហោះ នាវា​ និងមីស៊ីល ចម្ងាយរហូតដល់ ៣.០០០គីឡូម៉ែត្រ។ លោក Fuhr បាននិយាយថា បច្ចេកវិទ្យានេះនឹងអាច​ឲ្យ​កាណាដាបង្កើន «ការយល់ដឹងអំពីដែនអាកទិក» របស់ខ្លួនបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        129
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        169
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm