ចំហេះ​ព្រៃបង្ខំឲ្យ​មានការជម្លៀសចេញ នៅភាគកណ្តាលរដ្ឋ Utah ខណៈអគ្គិភ័យ​ Iron Fire រាល​ដាលយ៉ាង​លឿន​

2026/06/23 12:38:42 am        64

មន្ត្រីអាមេរិក បានឲ្យ​ដឹង​ថា ការជម្លៀសចេញជាកាតព្វកិច្ច ត្រូវបានចេញ​កាល​ពី​ថ្ងៃអាទិត្យ (ទី២១ ខែមិថុនា ឆ្នាំ២០២៦) សម្រាប់អ្នក​ស្រុក​រាប់រយនាក់ក្នុងទីក្រុងមួយ នៅភាគ​កណ្តាលរដ្ឋ Utah របស់​សហរដ្ឋ​អាមេរិក​ ខណៈដែលក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រឹង​ប្រែង​ទប់​ទល់​នឹងចំហេះ​ព្រៃដែលកំពុងរាលដាលយ៉ាងលឿន ដោយសារ​ខ្យល់បក់ខ្លាំង។

ចំហេះ​ព្រៃឈ្មោះ​ Iron Fire ដែលឆាប​ឆេះនៅតំបន់​ Juab County ចម្ងាយប្រហែល ២៨ម៉ាយល៍ (ប្រមាណ​ជា ៤៥គីឡូម៉ែត្រ) នៅ​ភាគនិរតីនៃទីក្រុង Provo កំពុងគំរាមកំហែងដល់ Eureka ដែលជាទីក្រុងតូចមួយ នៅតំបន់​ភ្នំ East Tintic Mountains។

បើយោងតាមព័ត៌មានព័ត៌មាន​ទីភ្នាក់ងារ​ពន្លត់អគ្គិភ័យ Utah Fire Info បាន​ឲ្យ​ដឹង​ ចំហេះ​ព្រៃនេះ​ ដែលបានឆាបឆេះឡើងកាលពី​យប់ថ្ងៃសុក្រ បានដុត​បំផ្លាញផ្ទៃដីជាង ១៣.៣០០ហិចតា គិត​ត្រឹម​ព្រឹកថ្ងៃអាទិត្យ ហើយនៅតែមិន​ទាន់​អាចគ្រប់គ្រងបាន​សូម្បីតែ​បន្តិច​​។ ចំហេះ​នេះបណ្តាលមកពីមនុស្សជា​អ្នក​បង្ក​ឡើង​ ទោះបីជាអាជ្ញាធរមិនបានបង្ហាញពីអ្វីដែលបណ្ដាល​ឲ្យ​មានការ​ឆាប​ឆេះ​​ព្រៃនេះ​ក៏ដោយ។

ខ្យល់បក់ខ្លាំង និងរុក្ខជាតិស្ងួត បានធ្វើ​ឲ្យ​ចំហេះ​កាន់តែខ្លាំងក្លា កាល​ថ្ងៃសៅរ៍ ដោយបាន​ឆេះរាល​ឆ្ពោះទៅកាន់ទីក្រុង Eureka ជាកន្លែងដែលមន្ត្រីបានចេញបញ្ជាឲ្យ​​ជម្លៀសចេញជាកាតព្វកិច្ច។ អាជ្ញាធរពន្លត់អគ្គិភ័យបានបញ្ជាក់​ថា អណ្តាតភ្លើងកំពុងគំរាមកំហែងដល់ «រចនាសម្ព័ន្ធជាច្រើន» នៅក្នុងតំបន់។ សេវាអាកាសធាតុជាតិបានចេញការព្រមានទង់ក្រហមនៅទូទាំងតំបន់ភាគច្រើន​នៃ​រដ្ឋនេះ​ មុនពេលមានចំហេះ​ព្រៃ​​នេះ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm