ចិនជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ធ្វើការក្នុង «ទិសដៅដូចគ្នា ដើម្បី​ទទួលបាន​លទ្ធផលវិជ្ជមាន»

2026/06/23 01:06:20 am        59

នាថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «ធ្វើការក្នុងទិសដៅដូចគ្នា» ដើម្បីឲ្យ​ទទួល​បាន​ «លទ្ធផលវិជ្ជមាន» បន្ទាប់ពីអ្នកចរចាជាន់ខ្ពស់​នៃភាគីទាំង២ បានជួបប្រជុំគ្នា នៅប្រទេសស្វីស។

អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មាននៅក្នុងរដ្ឋធានីរបស់​ចិនថា ទីក្រុងប៉េកាំងសង្ឃឹមថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «នឹងរក្សាសន្ទុះល្អ ក្នុងការចរចា និងធ្វើការក្នុងទិសដៅដូចគ្នា ដើម្បី​ឲ្យ​ទទួល​បាន​លទ្ធផលវិជ្ជមាន»។

សេចក្តីថ្លែងការណ៍ពីទីក្រុងប៉េកាំងនេះ​ បានកើតឡើងបន្ទាប់ពីប្រទេសប៉ាគីស្ថាន និងកាតា នៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសពីវឌ្ឍនដ៏សំខាន់ ​នៅក្នុងកិច្ចប្រឹងប្រែងការទូតដែលកំពុងបន្តមាន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីបាន​បញ្ចប់កិច្ចចរចាកម្រិតខ្ពស់ជុំទី១ នៅឯកិច្ចប្រជុំកំពូល Lake Lucerne Summit ក្នុងប្រទេសស្វីស។

សេចក្តីថ្លែងការណ៍រួមមួយពីអ្នកសម្របសម្រួលទាំង២ បានរៀប​រាប់​ថា៖ «កិច្ចប្រជុំកំពូល Lake Lucerne Summit ត្រូវបានធ្វើឡើងក្នុងបរិយាកាសវិជ្ជមាន និងស្ថាបនា។ វឌ្ឍនភាពលើកទឹកចិត្តត្រូវបានធ្វើឡើង រួមទាំងការបង្កើតយន្តការ សម្រាប់កិច្ចចរចាបច្ចេកទេសបន្ថែមទៀត»។

ហើយ​អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo បាននិយាយថា៖ «ប្រទេសចិនគាំទ្រប្រទេសប៉ាគីស្ថាន និងកាតា និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ពួកគេ»។

គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលដឹកនាំដោយប្រធានអ្នកចរចារបស់ភាគីទាំង​២ គឺអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance និងប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានធ្វើកិច្ចចរចាដោយផ្ទាល់​ជាច្រើនម៉ោងដែលគ្រប់គ្នា​រង់ចាំជាយូរមកហើយ នៅទីក្រុង​ Burgenstock ដើម្បីពិភាក្សាអំពីវិធីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាអ៊ីស្លាម៉ាបាដ (Islamabad MOU) ដែលបានចុះហត្ថលេខាកាលពី​ថ្ងៃទី១៧ ខែមិថុនា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        345
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        390
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        369

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm