អ៊ីរ៉ង់ បញ្ជាក់​ថា បានធ្វើ «ការពិភាក្សាខ្លីៗ» ជាមួយសហរដ្ឋអាមេរិក ជុំវិញ​បញ្ហានុយក្លេអ៊ែរ

2026/06/23 01:32:27 am        74

ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅ​ថ្ងៃចន្ទ (ទី​២២ ខែមិថុនា ឆ្នាំ២០២៦) នេះថា ខ្លួនបានធ្វើ «កិច្ចពិភាក្សាខ្លីៗ» ជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហានុយក្លេអ៊ែរ ក្នុងអំឡុងពេលមាន​កិច្ចពិភាក្សាកម្រិតខ្ពស់នៅប្រទេសស្វីស ដោយពណ៌នាអំពីការផ្លាស់ប្តូរនេះថា «គ្រាន់តែជាការបង្ហាញជំហរ» ខណៈពេលដែលគណៈប្រតិភូរបស់ខ្លួន កំពុងធ្វើដំណើរត្រឡប់ទៅប្រទេស​វិញ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Esmail Baghaei បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន IRNA ដែលគ្រប់គ្រងដោយរដ្ឋថា៖ «គណៈប្រតិភូអាមេរិក ក្នុង​ផ្នែកនៃសុន្ទរកថារបស់ខ្លួន បានបញ្ជាក់ជំហររបស់ខ្លួន ជុំវិញ​បញ្ហានុយក្លេអ៊ែរ ដោយ​ខ្លីៗ។ គណៈប្រតិភូនៃសាធារណរដ្ឋឥ​ស្លាមអ៊ីរ៉ង់ ក៏បានបង្ហាញពីជំហររបស់ខ្លួនផងដែរ»។

គួរបញ្ជាក់ថា កិច្ចពិភាក្សាជុំទី១ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅឯ​រមណីយដ្ឋានតំបន់ជួរភ្នំ​នៃ​ទីក្រុង​ Burgenstock របស់ប្រទេសស្វីស ដែលមានឈ្មោះកិច្ចប្រជុំកំពូល Lake Lucerne Summit បានបញ្ចប់ហើយ​នៅព្រឹកថ្ងៃចន្ទនេះ​។ ការចរចានេះមានគោលបំណងឈានដល់ការបញ្ចប់ជាអចិន្ត្រៃយ៍ ចំពោះ​សង្គ្រាមអ៊ីរ៉ង់​។

តែ​យ៉ាង​ណាក្ដី លោក Baghaei បានពណ៌នាអំពីការផ្លាស់ប្តូរនេះថា «គ្រាន់តែជាការបង្ហាញជំហរ» ដោយពន្យល់ថា វានៅតែ «លឿនពេក» ដែល​មិន​អាច​ពិភាក្សា អំពីកិច្ចព្រមព្រៀងចុងក្រោយ ហើយ «មិនអាចនិយាយបានថា ការចរចា ស្ដី​ពី​បញ្ហានុយក្លេអ៊ែរ បានចាប់ផ្តើមហើយនោះទេ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm