ប្រេ​ស៊ី​ល​ប្រឈម​កង្វះ​ខាត​គ្រូ​ពេទ្យ​សង្គ្រោះ​បន្ទាន់ ស្រប​ពេល​ករណី​ឆ្លង​ជំងឺ COVID-19 ​កាន់​តែ​ធ្ងន់​ធ្ងរ​ខ្លាំង​

2021/04/27 09:59:58 am        221

​ប្រេស៊ីល៖ ស្រប​ពេល​ដែល​ការ​រីក​រាលដាល​ឆ្លង​ជំងឺ COVID-19 ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​​គ្រប់​គ្រងលែង​បាន​ទៀតហើយ​នោះ ប្រទេស​មួយ​នេះ​ប្រឈម​នឹង​កង្វះ​ខាត​ថ្មីគឺ​ក្រុម​គ្រូ​ពេទ្យ​សង្គ្រោះ​បន្ទាន់ ដែល​គំរាមកំហែង​ដល់​មនុស្ស​ស្លាប់​កាន់តែ​ច្រើន​ឡើង។​

​គ្រូពេទ្យ​មួយ​ចំនួន​លែង​មាន​កម្លាំង​បន្ត​ការងារ ក្រោយ​ធ្វើការ​ខ្លាំង​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ខណៈ​ដែល​គ្រូពេទ្យ​ផ្សេង​ទៀត​មិន​អាច​ទប់​ជាប់​ លំហូរ​ចូល​ឥត​ឈប់​ឈរ​អ្នកជំងឺ COVID-19​ ធ្ងន់​ធ្ងរ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ថែទាំ​សុខភាព​ ក្នុង​ប្រទេស​មួយ​នេះ​ជិត​ដួល​រលំ​។​ លោក ​សេសា អេ​ឌូ​អា​ដូ ហ្វឺ​ណាន់​ដេ​ស ប្រធាន​សមាគម​សុខាភិបាល​ប្រេ​ស៊ី​ល បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ពុធ​ថា គ្មាន​វិធីសាស្ត្រ​ឈាន​ដល់​តម្រូវការ​ដ៏​ច្រើន ​សន្ធឹក​សន្ធាប់​បែបនេះ​នោះ​ទេ។​

​ការ​ហក់​ឡើង​ខ្ពស់​នៃករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី កង្វះខាត​វិធានការ​ទប់ស្កាត់​វីរុស កង្វះ​ខាត​ការ​ឆ្លើយ​តប​រដ្ឋាភិបាល​សហព័ន្ធ និង​កង្វះខាត​ការ​ចាក់​វ៉ាក់សាំង បាន​ធ្វើ​ឲ្យ​ប្រទេស​ធំ​បំផុត​នៅ​អាមេរិក​ឡា​ទីន​មួយ​នេះ ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​ការ​រីក​ដាល​ឆ្លង​ជំងឺ COVID-19។​ សូម​បញ្ជាក់​ថា ពលរដ្ឋ​ប្រេ​ស៊ី​ល​ជាង ២៨៤.០០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ COVID-19 ចាប់​តាំង​ពី​ការ​រីក​រាល​ដាល​ឆ្លង​សកល​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ ដែល​ជា​ចំនួន​មនុស្ស​ស្លាប់​ខ្ពស់​បំផុត​ក្រៅ​ពី​សហរដ្ឋ​អាមេរិក៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm