កម្ពុជា-ជប៉ុន ចាប់ផ្តើមពង្រឹងភាពជាដៃគូរក្នុងងការវិនិយោគ និងវិស័យ SME

2022/04/27 07:33:44 pm        582

ភ្នំពេញ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចាប់ដៃគូរជាមួយជប៉ុន ដើម្បីពង្រីកខ្លួនក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ការផ្លាស់ប្តូរបទពិសោធន៍ ការផ្គូផ្គងដៃគូវិនិយោគ ការធ្វើពាណិជកម្ម និងការអភិវឌ្ឍនៅក្នុងសហគ្រាសធុនតូច និងមធ្យម ដើម្បីប្រកួតប្រជែង និងជំរុញទីផ្សារនាំចេញ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងនៅក្នុងពិធីផ្គូផ្គងអាជីវកម្ម កម្ពុជា-ជប៉ុន និងការចុះអនុស្សារណៈយោគយល់គ្នា រវាង​សម្ព័ន្ធសមាគមសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា និងសមាគនជប៉ុន-កម្ពុជា (JCA) នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២២ នេះថា ជុំវិញការអភិវឌ្ឍន៍កម្ពុជាគឺជាប្រទេសមួយមាន មាន​សក្តានុពល​វិនិយោគ ​ដែលវិនិយោគិនមានឱកាសច្រើន ​លើការកែច្នៃ ​វិចខ្ចប់ ​សម្រាប់​ផ្គត់ផ្គង់​នៅតាមទីផ្សារ ឬការនាំចេញ ព្រោះកម្ពុជាគឺជាប្រទេសកសិកម្ម ដែលបច្ចុប្បន្នវិស័យនេះត្រូវបានរាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់យ៉ាងខ្លាំង ​គឺការផលិតសម្រាប់ផ្គង់ផ្គង់ក្នុងស្រុក ​និងបម្រើទីផ្សារនាំចេញជាដើម។

លោកឧកញ៉ា បន្តថា ដោយមើលឃើញពីសក្តានុពលនេះ ការចុះអនុស្សារណៈយោគយល់គ្នា​ជាមួយ​សមាគម​ជប៉ុន-កម្ពុជា ​គឺជាការស្វែងរកដៃគូរពាណិជ្ជកម្ម ការផ្លាស់ប្តូរបទពិសោធន៍រវាង​គ្នាទៅវិញ​ទៅមក​ និងការវិនិយោគជាដើម ​ដើម្បីពង្រីកខ្លួនខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុក ផលិត​សម្រាប់​ផ្គត់ផ្គង់ទីផ្សារ​ និងបម្រើទីផ្សារនាំចេញរវាងប្រទេសទាំងពីរផងដែរ, ហើយក្រៅ​ពី​គោលការណ៍​ខាងលើ​ ការចុះអនុស្សារណៈនេះ​ ក៏ជាការទាក់ទាញវិនិយោគិនជប៉ុន ឲ្យមក​បណ្តាក់ទុន​នៅកម្ពុជាកាន់តែច្រើន ​ជាពិសេសលើវិស័យសហគ្រាសធុនតូច និងមធ្យម។

ក្នុងពិធីនេះ, ឯកឧត្តម TAKAHASHI Fumiaki​ ប្រធាន​សមាគមកម្ពុជា-ជប៉ុន ​បានថ្លែងថា កម្ពុជា គឺជា​ប្រទេសមួយ កំពុងមានការអភិវឌ្ឍន៍រីកចម្រើន ដែលវិនិយោគិនបរទេសជាច្រើនបាន​កំពុង​ចាប់​អារម្មណ៍ ​ជាក់ស្តែងវិនិយោគិនមកពីប្រទេសជប៉ុនជាដើម បានកំពុងសម្លឹងមើលឱកាសវិនិយោគ​នៅ​កម្ពុជាផងដែរ។

ចំណែកទីផ្សារនាំចេញវិញ ឯកឧត្តម TAKAHASHI Fumiaki បញ្ជាក់ថា ផលិតផលរបស់កម្ពុជា​ជាច្រើន បានកំពុងនាំចេញទៅកាន់ទីផ្សារជប៉ុន​ និងកំពុងមានការគាំទ្រពីប្រជាជនជប៉ុន​ផងដែរ, ក្នុងនោះតាមរយៈនៃការចាប់ដៃគូរយោគយល់គ្នា ​ជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង​មធ្យមកម្ពុជានេះ នឹងបង្កើតនូវភាពស្និតស្នាលក្នុងដៃគូរវិនិយោគឲ្យកាន់តែល្អប្រសើរ និងស្វែងរក​ឱកាសវិនិយោគថ្មីៗជាបន្តទៀត ជាពិសេសការអភិវឌ្ឍន៍នៅក្នុងសហគ្រាសធុនតូច និង​មធ្យម​ជាដើម ​ដើម្បីប្រកួតប្រជែង​ និងជម្រុញទីផ្សារនាំចេញ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        372
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        413

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm