តំបន់គ្រីមៀ ផ្អាកការបោះជំរំរដូវក្តៅរបស់ក្មេងៗ ខណៈការវាយប្រហាររបស់អ៊ុយក្រែនធ្វើឲ្យជួបកង្វះខាតប្រេង

2026/06/23 03:35:48 am        49

អភិបាលតំបន់គ្រីមៀលោក Sergei Aksyonov និយាយថា តំបន់កាន់កាប់ដោយរុស្ស៊ីមួយនេះ ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ បានផ្អាកការបោះជំរំរដូវក្តៅរបស់ក្មេងៗ ហើយនិងសកម្មភាពកម្សាន្តផ្សេងៗរបស់ភ្ញៀវទេសចររហូតដល់ថ្ងៃទី ១ ខែកញ្ញា ស្របពេលដែលឧបទ្វីបរបស់លោកជួបកង្វះខាតប្រេង ដោយសារការវាយប្រហាររបស់អ៊ុយក្រែនលើផ្លូវផ្គត់ផ្គង់របស់ពួកគេ ។

លោក Aksyonov និយាយនៅថ្ងៃចន្ទនេះថា ការបិទជំរំរបស់ក្មេងៗ គឺជាផលប្រយោជន៍សន្តិសុខសាធារណៈ ។

គួរឲ្យដឹងថា បណ្ដាស្ថានីយប្រេងឥន្ធនៈនៅគ្រីមៀ ត្រូវបានណែនាំគិតត្រឹមថ្ងៃទី២១ ខែមិថុនា ឲ្យផ្អាកទាំងស្រុងការលក់ប្រេងឥន្ធនៈដល់ជនស៊ីវិល ខណៈអ៊ុយក្រែនបង្កើនការវាយប្រហារដោយដ្រូនរយៈចម្ងាយមធ្យមលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងឧបទ្វីបមួយនេះ ។

ការវាយប្រហារដោយយានដ្រូនលើរោងចក្រថាមពលរបស់រុស្ស៊ីបានក្លាយជាចំណុចស្នូលនៃយុទ្ធសាស្ត្រសង្គ្រាមរបស់ទីក្រុងគីវ ដែលមានគោលបំណងបំផ្លាញសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការប្រយុទ្ធ និងនាំយកការពិតនៃសង្គ្រាមបង្ហាញប្រាប់ដល់ជនស៊ីវិលរុស្ស៊ី ។

រលកនៃការវាយប្រហារដោយយានដ្រូនរយៈចម្ងាយមធ្យមរបស់អ៊ុយក្រែន បានកំណត់គោលដៅតំបន់គ្រីមៀ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

លោក Mykhailo Fedorov គឺជារដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃទី១៧ ខែមិថុនាថា ទីក្រុងគីវមានគោលបំណងប្រែក្លាយឧបទ្វីបនេះទៅជាកោះមួយ ដោយវាយប្រហារខ្សែចង្វាក់ផ្គត់ផ្គង់របស់រុស្ស៊ី ដើម្បីកាត់ផ្ដាច់តំបន់មួយនេះចេញពីដីគោករបស់រុស្ស៊ី ៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        5
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm