លោកTrump រិះគន់លោក Starmer នាយករដ្ឋមន្ត្រីអង់គ្លេសក្រោយការប្រកាសលាលែងពីតំណែង

2026/06/23 04:13:49 pm        86

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានរិះគន់នាយករដ្ឋមន្ត្រីអង់គ្លេសដែលនឹងចាកចេញពីតំណែង លោក Keir Starmer កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា បន្ទាប់ពីមេដឹកនាំគណបក្សការងាររូបនេះបានប្រកាសថាលោកលាលែងពីតំណែង ដោយនិយាយថា លោកពិតជាបាន «ធ្វើឱ្យខ្លួនឯងរងការលំបាក» ដោយសារតែបញ្ហាថាមពល អន្តោប្រវេសន៍ និងការដោះស្រាយទំនាក់ទំនងរបស់លោកជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍មួយនៅការិយាល័យ Oval មុនពេលចោទប្រកាន់លោក Starmer ពីការគ្រប់គ្រងគោលនយោបាយថាមពលរបស់ចក្រភពអង់គ្លេសមិនបានត្រឹមត្រូវ ដោយមិនបានទាញយកផលចំណេញពីប្រេងនៅសមុទ្រខាងជើង និងបានអនុញ្ញាតឲ្យមានទួរប៊ីនខ្យល់នៅគ្រប់ទីកន្លែង។

លោក Trump បាននិយាយថា «ចក្រភពអង់គ្លេស ទិញថាមពលភាគច្រើនរបស់ខ្លួន។ អ្នកដឹងទេថាតើទិញនៅកន្លែងណា? គឺប្រទេសន័រវេស។ អ្នកដឹងទេថាតើន័រវេសទទួលបានប្រេងពីកន្លែងណា? គឺ សមុទ្រខាងជើង»។

«ចក្រភពអង់គ្លេសមានចំណែកដ៍ល្អនៅសមុទ្រខាងជើង ពួកគេមិនចង់ធ្វើវាទេ ដោយសារតែគោលបំណងបរិស្ថាន»។

លោក Trump ដែលបានលើកឡើងពីការចាកចេញរបស់លោក Starmer នៅក្នុងការបង្ហោះសារនៅលើ បណ្តាញសង្គម Truth Social បាននិយាយថា មេដឹកនាំអង់គ្លេសរូបនេះ «ដូចជាមិត្តរបស់ខ្ញុំ» ប៉ុន្តែពុំបានគាំទ្រសហរដ្ឋអាមេរិកឲ្យបានគ្រប់គ្រាន់ទេចំពោះណាតូ និងសង្គ្រាមនៅអ៊ីរ៉ង់។ មេដឹកនាំទាំងពីរ បានប៉ះសម្តីគ្នាជុំវិញការប្រើប្រាស់មូលដ្ឋានយោធាអង់គ្លេសនៅប្រទេសស៊ីបដើម្បីធ្វើការវាយប្រហារនៅអ៊ីរ៉ង់ ដោយមេដឹកនាំអាមេរិកបានសម្តែងការខកចិត្តដែលអង់គ្លេសបានចំណាយពេលយូរពេកក្នុងការអនុម័តសំណើរបស់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់មូលដ្ឋាន RAF Akrotiri នៅប្រទេសស៊ីប ដើម្បីទម្លាក់គ្រាប់បែកលើគោលដៅនៅអ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm