អាមេរិក ផ្អាកទណ្ឌកម្មប្រេងលើអ៊ីរ៉ង់ និងនិយាយថាក្រុមអធិការកិច្ចនុយក្លេអ៊ែរនឹងវិលត្រឡប់ទៅអ៊ីរ៉ង់វិញ

2026/06/23 04:15:38 pm        83

សហរដ្ឋអាមេរិក បានផ្អាកទណ្ឌកម្មជាបណ្ដោះអាសន្នលើប្រេងរបស់អ៊ីរ៉ង់កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា បន្ទាប់ពីអនុប្រធានាធិបតី លោក JD Vance បាននិយាយថាអ៊ីរ៉ង់ នឹងអនុញ្ញាតឱ្យក្រុមអធិការកិច្ចនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ វិលត្រឡប់ទៅប្រទេសនេះវិញ បន្ទាប់ពីការចរចានៅប្រទេសស្វីស។

កាលពីសប្តាហ៍មុន ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដោយចាក់គ្រឹះសម្រាប់ការចរចាបន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលជិត៤០ថ្ងៃ ដែលបន្តមកមានបទឈប់បាញ់ដ៏រង្គោះរង្គើ។

លោក Vance បានប្រាប់អ្នកសារព័ត៌មាននៅរមណីយដ្ឋាន Burgenstock របស់ប្រទេសស្វីស ថា «យើងបានចាក់គ្រឹះដ៏ល្អសម្រាប់កិច្ចព្រមព្រៀងចុងក្រោយដ៏ជោគជ័យ» ហើយ «កិច្ចព្រមព្រៀងចុងក្រោយ គឺលំនៅឋាន ដែលយើងមិនទាន់បានសាងសង់លំនៅឋាននោះនៅឡើយ ប៉ុន្តែយើងបានចាក់គ្រឹះដ៏ជោគជ័យដើម្បីទទួលបានកន្លែងល្អសម្រាប់ប្រជាជនអាមេរិក»។

ដោយឡែក ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ក្រសួងកំពុងដកចេញទណ្ឌកម្មជាបណ្ដោះអាសន្នលើអ៊ីរ៉ង់ ដើម្បីអនុញ្ញាតឱ្យប្រទេសនេះផលិត លក់ និងដឹកជញ្ជូនប្រេងឆៅ និងផលិតផលពាក់ព័ន្ធផ្សេងទៀតរហូតដល់ថ្ងៃទី២១ ខែសីហា។

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបានលើកឡើងពីការប្តេជ្ញាចិត្តរបស់ទីក្រុងតេអេរ៉ង់ចំពោះ «ការដឹកជញ្ជូនដោយសេរី និងបើកទូលាយ» នៅក្នុងច្រកសមុទ្រ Hormuz និងការអនុញ្ញាតឱ្យក្រុមអធិការកិច្ចរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ចូលទៅប្រទេសរបស់ពួកគេ ដែលនេះជាហេតុផលសម្រាប់ការផ្អាកទណ្ឌកម្ម។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm