មនុស្ស១៨នាក់ស្លាប់នៅបារាំង រួមទាំងកុមារពីរនាក់ក្នុងរថយន្តរងកម្ដៅខ្លាំង ខណៈអឺរ៉ុបកំពុងដុតរោលដោយរលកកម្ដៅ

2026/06/23 06:08:02 pm        74

មនុស្សយ៉ាងហោចណាស់ ១៨ នាក់បានស្លាប់នៅប្រទេសបារាំង រួមទាំងកុមារពីរនាក់ដែលទុកចោលនៅក្នុងរថយន្តក្រោមរលកម្ដៅក្តៅខ្លាំង ខណៈសីតុណ្ហភាពក្ដៅខ្លាំងបានគ្របដណ្ដប់លើទ្វីបអឺរ៉ុប ដោយបំបែកកំណត់ត្រាសីតុណ្ហភាពនៅក្នុងទីក្រុងជាច្រើនកាលពីថ្ងៃចន្ទ។

ខណៈសាលារៀននៅប្រទេសបារាំងបានបិទ ឬកែប្រែកាលវិភាគ ក្រុមអ្នកព្យាករណ៍អាកាសធាតុនៅអង់គ្លេសបានព្យាករណ៍ថាសីតុណ្ហភាពអាចបំបែកកំណត់ត្រាសម្រាប់ខែមិថុនានៅសប្តាហ៍នេះ។

សីតុណ្ហភាពនៅទីក្រុង បដូ (Bordeaux) ក្នុងប្រទេសផលិតស្រាក្រហមភាគខាងលិចរបស់ប្រទេសបារាំងបានកើនឡើងដល់ ៤១,៩ អង្សាសេ ឬ (១០៧,៤ អង្សាហ្វារិនហៃ) ដោយបំបែកកំណត់ត្រាដែលបានកំណត់កាលពីខែសីហាឆ្នាំមុន។ នៅទីក្រុង ព័រយ៉ែ ( Poitiers) ភាគកណ្តាលប្រទេសបារាំង បានឡើងដល់ ៤១,២ អង្សាសេ ដោយលើសពីកំណត់ត្រាខ្ពស់បំផុតកាលពីឆ្នាំ១៩៤៧។

នៅទីក្រុង San Sebastian នៅភាគខាងជើងដែលមានអាកាសធាតុត្រជាក់ជាងគេរបស់ប្រទេសអេស្ប៉ាញ សីតុណ្ហភាពត្រូវបានកំណត់ឡើងដល់ ៤០ អង្សាសេ ដែលច្រើនជាងពីរដងនៃមធ្យមភាគប្រវត្តិសាស្ត្ររបស់ទីក្រុងនេះសម្រាប់ថ្ងៃទី ២២ មិថុនា នេះបើយោងតាម Reuters Climate Monitor ដោយបានបង្ហាញថាទ្វីបអឺរ៉ុបជាទ្វីបដែលនៅឆ្ងាយពីបទដ្ឋានប្រវត្តិសាស្ត្ររបស់ខ្លួនកាលពីថ្ងៃចន្ទ។

ការិយាល័យឧតុនិយម Met ដែលជាអ្នកព្យាករណ៍អាកាសធាតុជាតិរបស់ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃចន្ទថា រលកកម្ដៅរយៈពេលបួនថ្ងៃនៅទីនោះអាចជំរុញសីតុណ្ហភាពលើសពី៣៩ អង្សាសេនៅកន្លែងមួយចំនួន ដែលបំបែកកំណត់ត្រាខែមិថុនាចំនួន ៣៥,៦ អង្សាសេដែលបានកំណត់ក្នុងឆ្នាំ១៩៥៧ និង១៩៧៦យ៉ាងងាយ។ ត្រឹមតែប៉ុន្មានសប្តាហ៍មុននេះ ចក្រភពអង់គ្លេសបានបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុតរបស់ខ្លួនសម្រាប់ខែឧសភា។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នោះដែរ ប្រទេសអ៊ីតាលី បានចេញការព្រមានពណ៌ក្រហមអំពីរលកកម្ដៅសម្រាប់ទីក្រុងចំនួន១២៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        11
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        9
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm