សមាគមស្ករត្នោត GI ខេត្តកំពង់ស្ពឹ មានតម្រូវការខ្ពស់ ជាមួយនឹងតម្លៃល្អប្រសើរ ក្នុងឆ្នាំ២០២២

2022/04/27 08:14:21 pm        622

កំពង់ស្ពឺ៖ នៅឆ្នាំ២០២២នេះ ស្ករត្នោតកំពង់ស្ពឹ មានតម្លៃល្អប្រសើរគឺប្រមាណ ៧ ០០០រៀល កើនឡើង ធៀបនឹងតម្លៃ ឆ្នាំកន្លងទៅ ដោយសារសក្តានុពល ក៏ដូចជាមានតម្រូវការខ្ពស់លើការនាំចេញទៅទីផ្សារក្រៅស្រុក។

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ ក្នុងបទសម្ភាសន៍ផ្ទាល់ ជាមួយនឹងទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅថ្ងៃទី២៧ មេសា ឆ្នាំ២០២២ មានប្រសាសន៍ថា ស្ករត្នោតកំពង់ស្ពឺ ដែលជាទំនិញសម្គាល់ម៉ាកភូមិសាស្រ្ត (GI) ទទួលបានការបញ្ជាទិញច្រើន​ពីទី​ផ្សារអន្តរជាតិ ជាពិសេសខាងប៉ែកអឺរ៉ុប។

លោកបានបន្តថា តម្លៃស្ករត្នោតឆ្នាំនេះ មានតម្លៃល្អប្រសើរ ប៉ុន្តែបញ្ហាអាកាសធាតុ មានភ្លៀងធ្លាក់ច្រើន បានរាំងស្ទះដល់ការប្រមូលផល។

លោក សំ សារឿន បានអះអាងថា មកដល់ពេលនេះ ទីផ្សារសម្រាប់ស្ករត្នោតកំពង់ស្ពឺ គឺធំទូលាយទៅលើការនាំចេញទៅបណ្តាប្រទេសប្រមាណ ១៥ទៅ២០ប្រទេស ហើយប្រទេសដែលមានតម្រូវការច្រើនជាងគេគឺបារាំង បន្ទាប់អាម៉េរិក និងជប៉ុនជាដើម។

លោកប្រធានសមាគមរូបនេះ បានឲ្យដឹងថា បន្ទាប់ពីស្ករត្នោតកំពង់ស្ពឺ ទទួលបានការចុះបញ្ជី​នៅ​សភាពអឺរ៉ុប ថៃ និងវៀតណាមកន្លងមក​ ទីផ្សារស្ករត្នោតកំពង់ស្ពឺ មានការកើនឡើង​លើការ​នាំចេញ។ ក្នុងឆ្នាំ២០២១កន្លងទៅ ​ស្ករត្នោតប្រមាណ ២០០តោន ត្រូវបានផ្គត់ផ្គង់ក្នុងទីផ្សារស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។

លោក បញ្ជាក់ថា អ្នកទិញទាំងអស់ ទាំងនៅក្នុងស្រុក និងក្រៅស្រុកជ្រាបថា មុននឹងទិញស្ករត្នោត សូមឲ្យពិនិត្យ ​និងទទួលស្គាល់ថា ស្ករនេះ ​ពិតជាស្ករត្នោតកំពង់ស្ពឺ ​គឺ​មាន​ស្លាកសញ្ញា និងបាកូតបញ្ជាក់យ៉ាងត្រឹមត្រូវពីសមាគម៕អត្ថបទ៖ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        519
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        488
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        429

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm