អ៊ីរ៉ង់បន្សល់សារសន្តិភាពក្រោយប្រកួតស្មើបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

2026/06/23 12:32:15 pm        146

ក្រុមជម្រើសជាតិអ៊ីរ៉ង់បានបន្សល់ទុកសារមួយនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទាប់ពីបញ្ចប់ការប្រកួតស្មើគ្នា ០-០ ទល់នឹងបែលហ្ស៊ិក ក្នុងជំនួបទី២នៃពូល G នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលធ្វើឡើងនៅទីក្រុង Los Angeles។

សារដែលសរសេរដោយដៃនោះ ត្រូវបានចែករំលែកជាសាធារណៈដោយសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ (FFIRI) ដោយមានខ្លឹមសារថា៖

«ចាប់ពីចក្រភពបុរាណពែរ្សរាប់ពាន់ឆ្នាំមុន រហូតដល់អ៊ីរ៉ង់ស៊ីវិល័យនាពេលបច្ចុប្បន្ន វិញ្ញាណរបស់អ៊ីរ៉ង់នៅតែរស់រវើក និងរឹងមាំជានិច្ច។ យើងបានមកកាន់ទីក្រុង Los Angeles ដោយមោទនភាព ប្រកួតដោយកិត្តិយស និងចាកចេញដោយសេចក្តីថ្លៃថ្នូរ។សូមអរគុណទីក្រុង Los Angeles សម្រាប់ការស្វាគមន៍ដ៏កក់ក្តៅ។ ហើយសូមអរគុណប្រជាជនអ៊ីរ៉ង់គ្រប់រូប ដែលបានផ្តល់បេះដូង សំឡេង និងព្រលឹងរបស់ខ្លួនដល់ប្រទេសជាតិ ក្នុងរយៈពេល ១៨០ នាទីនៃការប្រកួតទាំងពីរ។ សូមឲ្យសន្តិភាព ការគោរព និងមិត្តភាព គ្របដណ្តប់លើប្រទេសទាំងអស់នៅលើពិភពលោក»។

សារនេះក៏បានរំលឹកដល់ហេតុការណ៍វាយប្រហារលើសាលារៀនកុមារីមួយនៅទីក្រុង Minab ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦៨ នាក់ស្លាប់ នៅថ្ងៃដំបូងនៃសង្គ្រាមផងដែរ។

អ៊ីរ៉ង់បានបើកយុទ្ធនាការ World Cup របស់ខ្លួនដោយប្រកួតស្មើ ២-២ ជាមួយនូវែលសេឡង់ មុនពេលស្មើបែលហ្ស៊ិក 0-0 ក្នុងប្រកួតទី២។ ពួកគេនឹងបន្តជួបអេហ្ស៊ីប ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូលនៅទីក្រុង Seattle នាថ្ងៃទី ២៨ ខែមិថុនា។

ការចូលរួមរបស់អ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍ World Cup លើកនេះ បានជួបបញ្ហាប្រឈមជាច្រើន ដោយសារស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ា និងក្តីបារម្ភផ្នែកសន្តិសុខ។ សមាជិកសំខាន់ៗមួយចំនួននៃក្រុមការងារបច្ចេកទេសត្រូវបានបដិសេធទិដ្ឋាការចូលសហរដ្ឋអាមេរិក ខណៈដែល FFIRI ក៏បានអំពាវនាវឲ្យ FIFA គោរពគោលការណ៍អព្យាក្រឹតភាព និងយុត្តិធម៌ បន្ទាប់ពីសិទ្ធិបែងចែកសំបុត្ររបស់ខ្លួនត្រូវបានដកហូតមុនការប្រកួត។

ជាលទ្ធផល អ៊ីរ៉ង់បានផ្លាស់ប្តូរទីតាំងជំរំហ្វឹកហាត់ពីរដ្ឋ Arizona សហរដ្ឋអាមេរិកទៅកាន់ទីក្រុង Tijuana ប្រទេសម៉ិកស៊ិក ហើយត្រូវគោរពតាមការរឹតបន្តឹងការធ្វើដំណើរយ៉ាងតឹងរ៉ឹង។ ក្រុមត្រូវបានអនុញ្ញាតឲ្យចូលទឹកដីអាមេរិកតែមួយថ្ងៃមុនការប្រកួត និងត្រូវចាកចេញវិញនៅថ្ងៃប្រកួតដដែល។

ដោយសារបញ្ហាទាំងនេះ លោក Amir Ghalenoei គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ បានលើកឡើងថា ក្រុមរបស់លោកគឺជាក្រុមដែលរងការលំបាកបំផុតនៅក្នុងការប្រកួត World Cup ឆ្នាំនេះ។

ទោះជាយ៉ាងណាលោក Andrew Giuliani នាយកប្រតិបត្តិនៃក្រុមការងារ World Cup របស់សេតវិមាន បានបញ្ជាក់ថា កំពុងមានការពិភាក្សាអំពីការកែសម្រួលកាលវិភាគធ្វើដំណើររបស់អ៊ីរ៉ង់ សម្រាប់ការប្រកួតជាមួយអេហ្ស៊ីបនាពេលខាងមុខ។

សាររបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ត្រូវបានមើលឃើញថាជាការបង្ហាញពីស្មារតីកីឡា និងការអំពាវនាវឲ្យមានសន្តិភាព ក្នុងអំឡុងពេលដែលស្ថានភាពនយោបាយ និងសន្តិសុខនៅតំបន់កំពុងមានភាពតានតឹង៕ អត្ថបទ៖នាង សុភាវុធ



 

 

អត្ថបទដែលទាក់ទង

បាល់ទាត់ពិភពលោក ២០២០៦៖ ព័រទុយហ្គាល់ត្រូវការបង្កើនប្រសិទ្ធភាពប្រយុទ្ធ មុនជួបអ៊ូសបេគីស្ថាន
2026/06/23 12:49:14 pm        1
អ៊ីរ៉ង់បន្សល់សារសន្តិភាពក្រោយប្រកួតស្មើបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
2026/06/23 12:32:15 pm        1
២ឆ្នាំ ឆ្លងកាត់ ៣ទ្វីប ៤០ប្រទេស អ្នកជិះកង់កម្ពុជាបានត្រលប់មកដល់ប្រទេសកំណើតដោយសុវត្ថិភាព
2026/06/23 12:26:28 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត

2026/06/23 01:46:17 pm
​បាល់ទាត់ពិភពលោក ២០២០៦៖ ព័រទុយហ្គាល់ត្រូវការបង្កើនប្រសិទ្ធភាពប្រយុទ្ធ មុនជួបអ៊ូសបេគីស្ថាន
2026/06/23 12:49:14 pm
​លោក Vance ថា កិច្ចពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់បានកំណត់ «មូលដ្ឋានគ្រឹះល្អ» សម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម
2026/06/23 12:35:13 pm
​អ៊ីរ៉ង់បន្សល់សារសន្តិភាពក្រោយប្រកួតស្មើបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
2026/06/23 12:32:15 pm
​ការតម្រង់ជួរនៅស្ថានីយ៍ប្រេងឥន្ធនៈនៅបូលីវី ខណៈនៅតែបន្តស្ថិតក្រោមស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន
2026/06/23 12:29:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/23 04:19:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/22 05:48:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am