បាល់ទាត់ពិភពលោក ២០២០៦៖ ព័រទុយហ្គាល់ត្រូវការបង្កើនប្រសិទ្ធភាពប្រយុទ្ធ មុនជួបអ៊ូសបេគីស្ថាន

2026/06/23 12:49:14 pm        130

ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានធ្វើការហ្វឹកហាត់នៅទីក្រុង Miami តែនឹងត្រឡប់មកកាន់ទីក្រុង Houston វិញ ដោយមានភារកិច្ចសំខាន់ក្នុងការកែលម្អប្រសិទ្ធភាពតំបន់ប្រយុទ្ធ ខណៈពួកគេត្រៀមជួបអ៊ូសបេគីស្ថាន បន្ទាប់ពីលទ្ធផលស្មើ ១-១ ដ៏គួរឱ្យខកចិត្តជាមួយក្រុមសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងការប្រកួតដំបូង។

ទោះបីជាក្រុមរបស់លោក Roberto Martinez គ្រប់គ្រងការប្រកួតបានយ៉ាងល្អ និងកាន់កាប់បាល់ច្រើនជាងគូប្រកួតក៏ដោយ ប៉ុន្តែពួកគេមិនអាចបង្ហាញភាពមុតស្រួចក្នុងការបញ្ចប់ទីបានឡើយ។

តាមស្ថិតិរបស់ Opta ព័រទុយហ្គាល់បានបញ្ជូនបាល់សរុប ៧៨៣ ដង ក្នុងការប្រកួតជាមួយកុងហ្គោ ដែលជាចំនួនខ្ពស់ជាងគេទី២ ក្នុងជុំដំបូង បន្ទាប់ពីអេស្ប៉ាញដែលមាន ៨០០ ដង។ លើសពីនេះ ពួកគេក៏កាន់កាប់បាល់រហូតដល់ ៧៥ ភាគរយ ដែលជាចំនួនខ្ពស់បំផុតក្នុងការប្រកួតជុំដំបូងផងដែរ។

ទោះជាយ៉ាងណា ការគ្រប់គ្រងបាល់ដ៏ល្អនោះ បានបង្កើតឱកាសស៊ុតត្រឹមតែ ៧ លើកប៉ុណ្ណោះ ហើយមានតែ ១ លើកគត់ដែលចំគោលដៅ គឺការតែតបាល់បញ្ចូលទីរបស់ João Neves នៅនាទីទី ៦។

សម្រាប់ក្រុមដែលមានការរំពឹងទុកខ្ពស់ជាមួយវត្តមានរបស់ Cristiano Ronaldo និងកីឡាករប្រយុទ្ធមានគុណភាពជាច្រើនរូប បញ្ហាចម្បងមិនមែនស្ថិតនៅលើការគ្រប់គ្រងបាល់នោះទេ ប៉ុន្តែស្ថិតនៅក្នុងតំបន់ប្រយុទ្ធចុងក្រោយ ដែលកង្វះទាំងភាពច្នៃប្រឌិត ការសម្រេចចិត្ត និងការបញ្ចប់ទី។

ស្ថិតិបង្ហាញថា ចំនួនស៊ុត ៧ លើករបស់ព័រទុយហ្គាល់ គឺស្ថិតក្នុងចំណោមក្រុមដែលមានការបង្កើតឱកាសតិចបំផុតក្នុងជុំដំបូង ដោយមានតែក្រុម ៥ ក្នុងចំណោម ៤៨ ក្រុមប៉ុណ្ណោះ ដែលស៊ុតតិចជាងពួកគេ។ ផ្ទុយទៅវិញ អេស្ប៉ាញ ដែលស្មើ 0-0 ជាមួយកាបវែរ បានស៊ុតរហូតដល់ ២៧ លើក។

លោក Roberto Martinez នឹងសង្ឃឹមថា ក្រុមរបស់ខ្លួនអាចបង្ហាញទម្រង់លេងដ៏មុតស្រួច និងមានប្រសិទ្ធភាពជាងមុន នៅពេលជួបអ៊ូសបេគីស្ថាន ដែលបានបរាជ័យ ៣-១ ក្រោមថ្វីជើងកូឡុំប៊ី ក្នុងការប្រកួត World Cup លើកដំបូងបំផុតរបស់ពួកគេ។

ការប្រកួតដំបូងរបស់អ៊ូសបេគីស្ថាន ត្រូវបានគេមើលឃើញថា ពោរពេញទៅដោយភាពតានតឹង និងការប្រុងប្រយ័ត្ន ដោយសារជាបទពិសោធន៍លើកដំបូងនៅលើឆាកបាល់ទាត់ពិភពលោក។ ដូច្នេះ ព័រទុយហ្គាល់ត្រូវបានចាត់ទុកថាមានប្រៀប ប៉ុន្តែពួកគេចាំបាច់ត្រូវបង្ហាញសមត្ថភាពប្រយុទ្ធឱ្យមានប្រសិទ្ធភាពជាងការប្រកួតមុន ប្រសិនបើចង់រកជ័យជម្នះដំបូងក្នុងពូល និងបង្កើនឱកាសឆ្ពោះទៅវគ្គបន្ទាប់៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

បាល់ទាត់ពិភពលោក ២០២០៦៖ ព័រទុយហ្គាល់ត្រូវការបង្កើនប្រសិទ្ធភាពប្រយុទ្ធ មុនជួបអ៊ូសបេគីស្ថាន
2026/06/23 12:49:14 pm        1
អ៊ីរ៉ង់បន្សល់សារសន្តិភាពក្រោយប្រកួតស្មើបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
2026/06/23 12:32:15 pm        1
២ឆ្នាំ ឆ្លងកាត់ ៣ទ្វីប ៤០ប្រទេស អ្នកជិះកង់កម្ពុជាបានត្រលប់មកដល់ប្រទេសកំណើតដោយសុវត្ថិភាព
2026/06/23 12:26:28 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអប់រំ ជ្រើសរើសបញ្ហាក្មេងទំនើង និងការឆបោកតាមប្រព័ន្ធអនឡាញ ជា​ប្រធាន​បទ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ការជជែកដេញដោលថ្នាក់ជាតិ

2026/06/23 03:27:58 pm
​លោក ERDOGAN ធានាថា ទួរគីគាំទ្រដល់ដំណើរការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/06/23 03:23:02 pm
​UNនិយាយថា ស៊ីរីមិនបានធ្វើឲ្យមានវឌ្ឍនភាពលើផែនការសមាហរណកម្មនៅខេត្ត Sweida ឡើងវិញទេ
2026/06/23 03:21:02 pm
​ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងបាកដាដច្រានចោលការអះអាងដែលថា ទីក្រុងតេអេរ៉ង់មិនគាំទ្រក្រុមហេសបូឡា
2026/06/23 03:18:46 pm
​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និង អាជីវកម្ម​ប្រជាពលរដ្ឋ​ភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ
2026/06/23 03:15:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/23 04:19:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/22 05:48:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am