រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ស្នើតំណាងរដ្ឋាភិបាលម៉ាល់ឌីវ តភ្ជាប់ទេសចរ​ដើរកម្សាន្ត​រវាង​ប្រទេស​ទាំងពីរ

2022/04/27 08:40:50 pm        596

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ជំរុញការតភ្ជាប់ជើងហោះហើរដឹកជញ្ជូនភ្ញៀវទេសចរទស្សនាបណ្តាកោះឆ្នេរសមុទ្រកម្ពុជា ជាមួយកោះឆ្នេរសមុទ្រ នៃប្រទេសម៉ាល់ឌីវ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម Mohamed Jinah ឯកអគ្គរដ្ឋទូតសាធារណរដ្ឋម៉ាល់ឌីវ នៅល្ងាចថ្ងៃទី២៦ ខែមេសាម្សិលមិញនេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា ប្រទេស​ម៉ាល់ឌីវ គឺជាប្រទេសមួយដែលសំបូរទៅដោយប្រជុំកោះ ឆ្នេរជាច្រើន ហើយមាន​ភ្ញៀវទេសចរ​ជាច្រើនអញ្ជើញជាទៅទស្សនា ហើយឯកឧត្តម ក៏បានស្នើអោយមានផ្លាស់ប្តូរ​បទពិសោធន៍គ្នា​លើការងារអភិវឌ្ឍន៍កោះ ដើម្បី​ជម្រុញ​កំណើនភ្ញៀវទេសចរទស្សនាកោះពីគ្នាទៅវិញទៅមក​រវាង​ប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម ថោង ខុន ក៏បានជម្រុញអោយភាគីប្រទេសទាំងពីរកម្ពុជា ​ម៉ាល់ឌីវ រៀបចំសេចក្តីព្រាងអនុសារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទេសចរណ៍នៃប្រទេសទាំងពីរ ហើយឈានចូលទៅរកការចុះហត្ថលេខាព្រមព្រៀងគ្នា​ ដើម្បីបើកផ្លូវទេសចរណ៍អោយកាន់តែទូលំទូលាយថែមទៀត ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា​ បច្ចុប្បន្នកម្ពុជា​បានបើកប្រទេស និងបើកការទទួលយកភ្ញៀវ​ទេសចរ​អន្តរជាតិចាក់វ៉ាក់សាំង ​ដោយតម្រូវឱ្យបង្ហាញតែកាតចាក់វ៉ាក់សាំង​ និងសុំទិដ្ឋាការ ពេលមក​ដល់​កម្ពុជា​ ហើយការបើកទទួលភ្ញៀវទេសចរអន្តរជាតិនេះដែរ កម្ពុជាក៏មានការដកចេញការ​រឹតបន្តឹង​ផ្នែកសុខាភិបាល ​ព្រមទាំងវិធានការមួយចំនួនទៀត។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ Mohamed Jinah បានថ្លែង​ការគាំទ្រប្រសាសន៍​ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន លើការរួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍ និងតភ្ជាប់ជើងហោះរវាង​ប្រទេស​ពីរ។

ព្រមជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ​ ដែល​បានគ្រប់គ្រង​ស្ថានភាពឆ្លងរីករាលដាល ​នៃជំងឺកូវីដ១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំង​ទប់ស្កាត់​កូវីដ១៩​ទទួលបានជោគជ័យ។

ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ​បានគាំទ្រឱ្យកម្ពុជា ធ្វើម្ចាស់​ផ្ទះរៀបចំកិច្ចប្រជុំ​គណៈកម្មការ​អង្គការ​ទសចរណ៍​ពិភពលោក​ សម្រាប់តំបន់អាស៊ី ​និងប៉ាស៊ីហ្វិក និង​គណៈកម្មការ​ទេសចរណ៍​ពិភពលោក ​សម្រាប់អាស៊ីបូព៌ា៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        319
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        408

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm