របាយការណ៍៖ អ៊ីស្រាអែលត្រៀមសម្រាប់លទ្ធភាពដែល​អាមេរិកអាច​ទាមទារ​ឲ្យ​ដកទ័ពចេញពី​​​លីបង់

2026/06/23 10:57:08 pm        60

ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែល KAN បាន​រាយការណ៍​កាលពីថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) ថា ប្រទេស​អ៊ីស្រាអែលកំពុងគិតគូរពីលទ្ធភាពដែល​អាចមាន​ការទាមទារនាពេលអនាគត​របស់សហរដ្ឋអាមេរិក ដើម្បីឲ្យ​​ដកកងទ័ពរបស់​អ៊ីស្រាអែលបន្តិចម្តងៗចេញពីតំបន់នានា នៅភាគខាងត្បូងនៃ​ប្រទេសលីបង់​។

ប្រព័ន្ធផ្សព្វផ្សាយ KAN បានឲ្យ​ដឹង​ថា កិច្ចចរចាជុំថ្មី រវាងអ៊ីស្រាអែល និងលីបង់ ត្រូវបានកំណត់ចាប់ផ្តើមនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីការរៀបចំដំបូង សម្រាប់ការដកកង​ទ័ពរបស់​អ៊ីស្រាអែលចេញពីភាគខាងត្បូងលីបង់ ដែលជាផ្នែកមួយនៃកម្មវិធីសាកល្បង សម្រាប់កងទ័ពលីបង់។

ប្រព័ន្ធផ្សព្វផ្សាយនេះបានឲ្យ​ដឹង​ទៀត​ថា កិច្ចចរចានេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ រួមជាមួយឧត្តមសេនីយ៍ត្រីអ៊ីស្រាអែល ៣រូប។

ជាមួយ​គ្នានេះ ប្រព័ន្ធផ្សព្វផ្សាយ​នេះ​ក៏បានរាយការណ៍ផងដែរថា កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើម​ចល័ត​ប្តូរទីតាំង និងរៀបចំកងទ័ពឡើងវិញនៅលើដីក្នុងរយៈពេល ២៤ម៉ោងកន្លងមក ខណៈពេលដែលកំពុងរង់ចាំការសម្រេចពីថ្នាក់ដឹកនាំនយោបាយ។

KAN បានដកស្រង់ប្រភពពី​អ៊ីស្រាអែលដែលបាន​និយាយ​ដោយ​មិនបញ្ចេញឈ្មោះ ដែល​បាន​បញ្ជាក់​ថា អ៊ីស្រាអែលកំពុងគិតគូរពីលទ្ធភាពដែលកងទ័ពអ៊ីស្រាអែលអាចត្រូវបានស្នើដោយការសម្រេចរបស់អាមេរិកឲ្យ​ដកចេញពីតំបន់មួយចំនួន នៅក្នុងតំបន់សន្តិសុខ ដែលអនុញ្ញាតឲ្យ​កងទ័ពលីបង់ត្រឡប់មកវិញ ជាវិធានការកសាងទំនុកចិត្ត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        64
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        114
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm