ការវិភាគ៖ ចិនចាត់វិធានការលើក្រុមហ៊ុនរ៉ែកម្រ និងការពារជាតិរបស់អាមេរិក ដើម្បី​ឆ្លើយតប​​បញ្ជីខ្មៅរបស់មន្ទីរបញ្ចកោណ

2026/06/23 11:26:55 pm        64

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញ​ការប្រើប្រាស់បច្ចេកវិទ្យាពាណិជ្ជកម្ម សម្រាប់គោលបំណងយោធា បានផ្ទុះឡើងជាថ្មី ដោយទីក្រុងប៉េកាំងបានដាក់ចេញនូវការគ្រប់គ្រងការនាំចេញ ចំពោះ​ក្រុមហ៊ុនអាមេរិកចំនួន ១០ ជាអ្វីដែលអ្នកវិភាគមើលឃើញថា ជាការឆ្លើយតបដែលបានក្រិតតាមខ្នាតចំពោះការពង្រីកការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជីខ្មៅដោយ​មន្ទីរបញ្ចកោណរបស់ទីក្រុងវ៉ាស៊ីនតោន ដែលផ្តោតលើក្រុមហ៊ុនចិន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ។

បើទោះ​បី​ជា​ចំណាត់ការនេះត្រូវបានគេមើលឃើញថា ជានិមិត្តរូបភាគដោយ​ភាគច្រើន ក៏​អ្នកសង្កេតការណ៍ លើក​ឡើង​ថា វាគឺ​គួរឲ្យ​កត់សម្គាល់ ព្រោះវាផ្តោតលើក្រុមហ៊ុនដែលជាចំណុចកណ្តាលនៃកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការកសាងខ្សែច្រវាក់​ផ្គត់ផ្គង់រ៉ែកម្រឯករាជ្យ បន្ថែមពីលើក្រុមហ៊ុននៅក្នុងវិស័យការពារជាតិ និងអាកាសចរណ៍ ដោយ​បាន​បញ្ជាក់អំពី​ថា តើ​រ៉ែសំខាន់ៗនៅតែជាចំណុចសម្ពាធជាយុទ្ធសាស្ត្រយ៉ាង​ដូចម្ដេច នៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យា និងសន្តិសុខដ៏ទូលំទូលាយ រវាងសហរដ្ឋអាមេរិក និងចិន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយកាល​ពី​ថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) ថា វិធានការទាំងនេះ មានបំណងការពារផលប្រយោជន៍ជាតិ និងឆ្លើយតបដោយផ្ទាល់ចំពោះការបន្ថែមអង្គភាពចិនរាប់សិប រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba និង Baidu ទៅក្នុងបញ្ជីដែលទីក្រុងវ៉ាស៊ីនតោនចចាត់ទុក​ថា បាន​គាំទ្រយោធារបស់ប្រទេសចិន។

លោក Chen Bo អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានអាស៊ីបូព៌ានៃសាកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយថា ក្រុមហ៊ុនអាមេរិកដែលត្រូវបានដាក់ទណ្ឌកម្ម មានការពឹងផ្អែកមាន​កម្រិត​លើប្រទេសចិន ប៉ុន្តែចំនាត់ការ​នេះ​ បង្ហាញថា ទីក្រុងប៉េកាំង ដឹងយ៉ាងច្បាស់ អំពីកន្លែងដែលផ្នែកសំខាន់ៗនៃខ្សែច្រវាក់​ផ្គត់ផ្គង់កំពុងលេចឡើង​របស់សហរដ្ឋអាមេរិក ស្ថិតនៅទីណា៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm