របាយការណ៍៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្ដេជ្ញាពន្លឿនបង្កើន​កម្លាំងយោធា

2026/06/23 11:33:22 pm        58

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារ (ទី២៣ ខែមិថុនា ឆ្នាំ២០២៦) នេះថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្ដេជ្ញាពង្រឹងសមត្ថភាពការពារជាតិរបស់ទីក្រុងព្យុងយ៉ាង ដោយលើកឡើងពីកិច្ចប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលរុញតំបន់នេះ «ឲ្យឈានទៅ​កៀក​នឹងការមាន​​សង្គ្រាមនុយក្លេអ៊ែរ»។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិម​កូរ៉េ (KCNA) បានដកស្រង់សម្តីរបស់លោក ដោយ​បាន​បញ្ជាក់​​ថា «សមមិត្ត គីម ជុងអ៊ុន នៅក្នុងសុន្ទរកថាបញ្ចប់របស់លោក​ បានបញ្ជាក់ជាថ្មីនូវជំហរគោលនយោបាយដ៏រឹងមាំរបស់បក្ស និងរដ្ឋរបស់យើង ក្នុងការបង្កើនសមត្ថភាពការពារជាតិឲ្យលឿនជាងមុន»។

KCNA បានឲ្យ​ដឹង​ទៀត​ថា សុន្ទរកថានេះត្រូវបានថ្លែងឡើង ខណៈពេលដែលលោក​បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គរបស់​បក្សរយៈពេល ៣ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃទី២២ ខែមិថុនា ក្នុងអំឡុងពេលដែលមន្ត្រីជាន់ខ្ពស់បានពិនិត្យឡើងវិញនូវគំនិតផ្តួចផ្តើមគោលនយោបាយ។

សារព័ត៌មាន​នេះ បានដកស្រង់សម្តីរបស់លោក គីម ដែលនិយាយទៀត​ថា «សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងជំរុញទៅមុខដោយការ​មាន​នាវាមុជទឹកនុយក្លេអ៊ែរ ខណៈពេលដែលកាន់តែមិនបាន​លាក់បាំង ក្នុងចំណាត់ការ​របស់ពួកគេ ក្នុង​ការ​ឆ្ពោះទៅរកការពង្រឹង និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ នៅក្នុងតំបន់»។

តាម​រយៈសារព័ត៌មាន​នេះ មេដឹកនាំ​កូរ៉េខាង​ជើង បានសង្កត់ធ្ងន់​ថា នៅចំពោះមុខសភាព​ការណ៍​វិវត្តបែបនេះ វាគឺជាការមាន​ «ជំហរដ៏​រឹងមាំ» របស់កូរ៉េខាងជើង ក្នុងការពន្លឿនកិច្ចប្រឹងប្រែង ដើម្បី «ពង្រីក និងពង្រឹងបន្ថែមទៀតនូវប្រព័ន្ធរារាំងដ៏មានឥទ្ធិពល និងអាចទុកចិត្តបានទាំងស្រុង ដើម្បី​ការពារខ្លួន»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        5
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm